ការី​ទំពាំងជូរ​

2952
ចែករម្លែក
  • 3
    Shares

+ គ្រឿងផ្សំ​
– សាច់មាន់ កន្លះ​គីឡូ​
– គ្រឿងការី​ក្រហម ២ ស្លាបព្រា​បាយ​
– ខ្ទិះដូង (​ខ្ទិះ​ដើម និង​ខ្ទិះ​ចុង​)
– ស្ករស ១​ស្លាបព្រា​បាយ​
– ដុំ​ស៊ុប​ខ្នរ ១​ដុំ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ទំពាំងជូរ ២​ខាំ​
– ជីរ​ក្រហម​
– ម្ទេស​

+ វិធី​ធ្វើ​
– សាច់មាន់​កាប់​ជា​ដុំៗ ដាក់​ខ្ទះ​ដាក់​ប្រេងឆា​បន្តិច រួច​ដាក់​គ្រឿងការី​ចូល​កូរ​ឲ្យ​ឈ្ងុយ​បន្តិច​សឹម​ដាក់ សាច់មាន់​ចូល​កូរ​ឲ្យ​សព្វ រួច​ដាក់​ខ្ទិះ​ដើម​ចូល​រម្ងាស់ ៣០​នាទី
– បន្ទាប់​មកចាក់​ខ្ទិះ​ចុង​ចូល ដាក់​ទឹកត្រី ទំពាំងជូរ (​ទំពាំងជូរ​លាង​ទឹក​ច្របាច់​ឲ្យ​ស្អាត​) ទុក​ឲ្យ​ពុះ​សឹម​ដាក់​ជីរ​ក្រហម និង​ហាន់​ម្ទេស​ដាក់ រួច​ជាការ​ស្រេច ៕ ប្រភព​: foodbybook​

ទីតាំងផ្សាយពាណិជ្ជកម្ម