ហេតុអ្វី​បានជា​រាជរដ្ឋាភិបាល​សម្រេច​ទិញ​ស្ពាន និង​ផ្លូវ​ពី​ក្រុមហ៊ុន​ឯកជន​មក​គ្រប់គ្រង​វិញ​?

1460
ចែករម្លែក
  • 69
    Shares

​ដោយ : ​សុផល​/​ភ្នំពេញ : ​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​គូសបញ្ជាក់ថា ការដែល​រាជរដ្ឋាភិបាល​សម្រេច​ទិញ​ស្ពាន និង​ផ្លូវ​ពី​ក្រុមហ៊ុន​ឯកជន​មក​គ្រប់គ្រង​វិញ ដោយសារតែ​មើលឃើញ​នូវ តម្រូវការ​ដ៏​ចាំបាច់​របស់​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ ។​ការសម្រេច​ដ៏​ធំធេង​នេះ រាជរដ្ឋាភិបាល បាន​ចំណាយលុយ​រាប់លាន​ដុល្លារ​អាម៉េរិក​។​ ​និយាយ​រួម​គោលនយោបាយ​ទាំងនេះ​គឺ ដើម្បី​ចូលរួមចំណែក​យ៉ាងខ្លាំង​លើ​ចំណាយ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រចាំថ្ងៃ​របស់ខ្លួន​។​

​សូមជម្រាបថា ផ្លូវ​២០០៤ និង​ផ្លូវ​៣៧១ ដែល​វិនិយោគ​ដោយ ក្រុមហ៊ុន សឡា​អ៊ិន​វេស​មិន​គ្រុប ត្រូវបាន​បញ្ឈប់​ឲ្យ​យ​កម្រៃ​សេវា​លើ​រថយន្ត ធ្វើ​ចរាចរណ៍ ឆ្លងកាត់ មក​ដាក់​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋ​វិញ កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៥​។​ ​ដោយឡែក កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ ផ្លូវ​វេ​ង​ស្រេង ត្រូវបាន​ដកហូត​មក​គ្រប់គ្រង ដោយ​រដ្ឋាភិបាល​កម្ពុជា​វិញ ដែល​ប្រជាពលរដ្ឋ​ទាំងអស់​ធ្វើដំណើរ​ក៏​មិនត្រូវ​បង់ប្រាក់ ហើយ​រដ្ឋាភិបាល នឹង​ទទួលខុសត្រូវ ទូទាត់​សំណង​ទាំងអស់​ប្រមាណ ជាង​១០​លាន​ដុល្លារ ទៅ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​គ្រប់គ្រង និង​ជូ​ស​ជុល​ផ្លូវ​នោះ​ផងដែរ​។​

​ផ្លូវជាតិ​លេខ​៤ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន AZ Distribution Co,Ltd ត្រូវបាន​ដកហូត​មកវិញ ឲ្យ​ប្រជាពល​រដ្ឋ​អាចធ្វើ​ដំណើរ​ឆ្លងកាត់ ដោយ​ចាំបាច់​បង់ប្រាក់ ចាប់តាំងពី​ម៉ោង​១២​យប់ ឈានចូល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​។​ ​ដោយឡែក ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់​ព្រែក​ព្នៅ ត្រូវបាន​រាជរដ្ឋាភិបាល​ដកហូត មក​គ្រប់គ្រង​វិញ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៧ ហើយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិនបាច់​បង់ថ្លៃ ចាប់ពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧​។​

​ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​ខេត្តកោះកុង ទៅ​ប្រទេស​ថៃ ដែល​វិនិយោគ​ដោយ ក្រុមហ៊ុន លី យ៉ុង​ផាត់ ត្រូវបាន​រាជរដ្ឋាភិបាល​ទិញ​ត្រឡប់មកវិញ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ ដោយ​ពុំ​ចាំបាច់​បង់ថ្លៃ​ចាប់ពី​ម៉ោង​០០៖០០​នាទី ថ្ងៃទី​០២ ខែវិច្ឆិកា​ឆ្នាំ​២០១៧​ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​៕B


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ