ចិន​កាត់ទោស​ប្រហារជីវិត​បុរស ដែល​សម្លាប់​សិស្ស​៩​នាក់​ក្នុងការ​សងសឹក​ចំពោះ​សម្លុត​គំរាម​

3028
ចែករម្លែក

មន្ត្រីតុលាការបាននិយាយថាតុលាការចិនមួយបានកាត់ទោសប្រហារជីវិតបុរសម្នាក់ចំពោះទោសចាក់សម្លាប់សិស្ស៩នាក់នៅក្នុងការវាយប្រហារនៅសាលារៀនចាស់របស់គាត់ ដោយសារកំហឹងសងសឹក ពីព្រោះថាគាត់ត្រូវបានគេ សម្លុតគំរាមធ្វើបាបគាត់នៅទីនោះ នៅពេលគាត់ជាកុមារ។

តុលាការនៅទីក្រុងYulin កាលពីថ្ងៃអង្គារទី២៤កក្កដាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យឈ្មោះ Zhao Zewei នេះ បានទិញកាំបិត៥សម្រាប់ការវាយប្រហារនៅសាលារៀននេះ នៅខេត្តShaanxi ដើម្បីបញ្ចេញ កំហឹងនិងការមិនសប្បាយចិត្តរបស់គាត់អំពីស្ថានភាពនៃជីវិតរបស់គាត់និងការសម្លុតគំរាមកំហែង
ដែលគាត់បានទទួលរង។

តុលាការបាននិយាយថា “អំពីចេតនានៃបទព្រហ្មទណ្ឌរបស់ចុងចោទ ឈ្មោះZhao Zeweiនេះ គឺជាអំពើដ៏ស្អប់ខ្ពើម” ដោយបន្ថែមថា ខ្លួនបានផ្តន្ទាទោសគាត់ ពីបទមនុស្សឃាតដោយចេតនា។

តុលាការនេះ បាននិយាយថាលោក Zhao Zewei ដែលត្រូវបានចោទប្រកាន់កាលពីខែឧសភានោះបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ ៕ដោយ៖សុខា/sn

Zhao Zewei ដែលត្រូវបានចោទប្រកាន់កាលពីខែឧសភានោះបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម