អភិបាលខេត្តជម្រុញឲ្យមន្រ្ដីក្រោមចំណុះពង្រឹងស្មារតីសាមគ្គីភាព ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ

815
ចែករម្លែក

ដោយ : វ៉ៃកូ/ ​ខេត្តស្វាយរៀង : ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានជម្រុញ​ដល់​នាយក នាយករង​រដ្ឋបាល នាយក​ទីចាត់ការ និង​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​ទាំងអស់ ត្រូវ​បន្ត​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង បន្ត​វប្បធម៌​ពិភាក្សា និង​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​ប្រកប ដោយ​ការសហការ ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​ដែលជា​ការទទួលខុសត្រូវ​របស់ខ្លួន ប្រព្រឹត្តទៅ​ស្របតាម​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​លក្ខខណ្ឌ​ការងារ ក្នុង​គោលដៅ​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ខេត្ត ធានា​និរន្ត​រភាព​កិច្ចការរដ្ឋបាល​ប្រចាំថ្ងៃ​របស់​រដ្ឋបាលខេត្ត ការផ្ដល់​សេវាសាធារណៈ និង​ការដោះស្រាយ​សំណើ សំណូមពរ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ឆាប់រហ័ស និង​ទាន់ពេលវេលា ៕

​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង ​ដើម្បី​ត្រួតពិនិត្យ​ពី​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​បណ្ដា​ទីចាត់ការ​/អង្គភាព ទាំង​៦ ចំណុះ​សាលាខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង ។

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន​លោក លោកស្រី នាយក នាយករង​រដ្ឋបាល លោក លោកនាយក​ទី​ចាត់​រដ្ឋបាល លោកនាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស លោកនាយក​ទី​ចាត់​ផែនការ និង​វិនិយោគ លោកនាយ​ករង​ទីចាត់ការ​ហិរញ្ញវត្ថុ លោកនាយ​ករង​ទីចាត់ការ​អន្តរ​វិស័យ លោកស្រី​ប្រធាន​អង្គភាព​លទ្ធកម្ម​រដ្ឋបាល​ខេត្ត លោកស្រី​ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​អស់លោក លោកស្រី ដែលជា​ប្រធាន​អង្គភាព​ទាំងអស់ កន្លងមក​បាន​សហកា​រ​យកចិត្តទុកដាក់​ដឹកនាំ​ការអនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ ធ្វើ​ឲ្យ​រដ្ឋបាលខេត្ត​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ទាំង​លើ​ការអភិវឌ្ឍ​ខេត្ត និង​ការផ្ដល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម