បន្ទាយមានជ័យ​នឹង​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ពីថ្ងៃ​ទី​២៦​ ខែកក្កដា ​តទៅ​

805
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ : រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​នឹង​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ពីថ្ងៃ​ទី​២៦​ខែកក្កដា​តទៅ​ ។ នេះ​បើ​យោង​កិច្ចប្រជុំ​មួយ​កាលនា​រសៀល​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត ដែល​ដឹកនាំ​ដោយ​លោក​អ៊ុ រាត្រី អភិបាលរង​ខេត្ត លោក​សួន សុធី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​។​

លោក ឈឺ​ន សុរិយា ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ​ខេត្តបន្ទាយមានជ័យ​អោយដឹងថា​ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​រៀប​កិច្ចប្រជុំ មួយ​នេះ​ដើម្បី​កំណត់​ថ្ងៃ​ចាប់ផ្តើម​ដំណើរការ នៃ​អង្គភាព​ច្រកចេញចូល​តែមួយ ខេត្តបន្ទាយមានជ័យ ដោយ​កំណត់​យក​ថ្ងៃ​២៦ ខែកក្កដា ឆ្នាំ​២០១៨ គឺ​ចាប់ផ្តើម​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ​។ ពោលគឺ​បន្ទាប់​លោក​និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ត្រូវ​ប្រកាស ប្រគល់​តួនាទី​និង​បាន​ដំណើរការ​ការងារ​បណ្តោះ​អាសន្ន​ជាង​១​ខែ​មកហើយ​។​

លោក អ៊ុំ រាត្រី អភិបាលរងខេត្ត បាន​រំលឹក​និង​ណែនាំ​ពីសារៈ​សំខាន់​និង​គោលបំណង​នៃ​ការបើក​អង្គភាព​ច្រកចេញចូល​តែមួយ ​ដែល​ដាក់​នៅ​បន្ទប់​នានា​ខាង​ក្រើម​នៃ​សាលប្រជុំ​ធំថ្មី​នៃ​សាលាខេត្ត​ សម្រាប់​ឆ្លើយតប​នឹង​ការបម្រើ​សេវា​រដ្ឋបាល​សាធារណៈ ​ជូ​នពល​រដ្ឋ​អោយ​កាន់​ត​ឬ​ងាយស្រួល រហ័ស​មិ​ង​តម្លាភាព ។​

សូម​រំលឹក​ដែរ​ថា នៅ​ខេត្ត​បន្ទាយ​មាន​ជ៍យ​មានកា​រិ​យា​ល៍យ​ច្រកចេញចូល​តែមួយ​ចំនួន ២​កន្លែង គឺ​ទី​១-​ស្ថិត​ទៅ​សាលាក្រុង​ប៉ោយប៉ែត​ និង​ទី​២-​ស្ថិតនៅ​សាលាក្រុង​សិរ​រី​សោ​ភ័ណ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម