ជិះ​ម៉ូតូ​លឿន​ពេក បុក​សត្វ​ក្របី​កំពុង​ឆ្លងផ្លូវ ​ស្លាប់​ទាំង​មនុស្ស​ងាប់​ទាំង​សត្វ​ក្របី​

1035
ចែករម្លែក

ដោយ :វ៉ៃកូ/ ​ស្វាយរៀង​ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ខ​ណះ​ពេលដែល​ជិះ​ម៉ូតូ​លឿន ដូច​ហោះ បាន​ទៅបុក​សត្វ​ក្របី​ញី​មួយ​ក្បាល​ដែល​ដើរ​ឆ្លងផ្លូវ​រីឯ​ក្របី​ក៏​ងាប់​ផងដែរ​។​ ​ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៧​និង១៥​នាទី យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ ព្រៃ​ស្ទៀង ឃុំស្វាយ​តា​យាន ស្រុក កំពង់រោ​ទិ៍ ខេត្តស្វាយរៀង​។​

​បើ​យោងតាម​មន្ត្រីនគរបាល​មូលដ្ឋាន បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​រងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ពី​ជើង​ទៅ​ត្បូង​ ។ លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​ក្របី​មួយ​ហ្វូង កំពុង​ដើរ​តាមផ្លូវ ដែលមាន​ម្ចាស់​ដេញ​ពីក្រោយ ដោយសារតែ​ការបើកបរ​មាន​ល្បឿន​លឿន​ពេក​មិនអាច​គ្រប់គ្រង​នៃ​ល្បឿន​បាន​ក៏​បុក​ក្របី​ញី​ពេញទំហឹង ​បណ្តាល​ឲ្យ​យុវជន​ខាងលើ​ស្លាប់​ភ្លាមៗ ។ ​ចំណែកឯ​ក្របី​ក៏​ងាប់​នៅនឹងកន្លែង​ដែរ​។​

ជនរងគ្រោះ​មានឈ្មោះ សំ ជិ​ក ភេទ​ប្រុស​អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក កំពង់ រោ​ទ៌ ខេត្តស្វាយរៀង​ជិះ​ម៉ូតូ​សង់​សេរី​២០១៦ ។​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រួចមក​គេ​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចេញមក​ជួយ​និង​រាយ​ការ​ណ៍ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ​ចុះដើម្បី​ពិនិត្យ​និង​សម្រួល​ចរាចរណ៍​ ។

​ហើយ​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាម​ប្រពៃណី​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម