កញ្ញាឯក​តំណាង​ឲ្យ​៥០​ទៅ​៨០​ប្រទេស​នឹង​មក​ចូលរួម​ការប្រឡង​បវរកញ្ញា​Miss Global 2017​នៅ​កម្ពុជា​

1675
ចែករម្លែក

សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី អំពីការ​រៀបចំ​ព្រឹត្តិការណ៍ Miss Global 2017 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែវិច្ឆិកា​ខាងមុខនេះ

(​ភ្នំពេញ​)៖Miss Global 2017​ដែល​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​នឹង​ធ្វើឡើង​នៅ​កម្ពុ​ជានា​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ខាងមុខនេះ​ដោយមាន​​បេ​ក្ខ​នារី​៨០​ប្រទេស​ជុំវិញ​ពិភពលោក​ដើម្បី​ប្រកួត​ដណ្តើម​តំណែង​នារី​ឯក ហើយ​កញ្ញា​Angel Bonilla បវរ​កញ្ញាឯក​ពិភពលោក​២០១៦ ក៏​នឹង​ប្រគល់​មកុដ​ជូន​អ្នក​ជាប់​អធិរាជ​នី​សម្រស់​ឆ្នាំ​២០១៧​។

​សម្រាប់​ការ​ដល់​របស់​នាង​ថា​តើ​នាង​បាន​និយាយ​ខ្លះ​?

​កញ្ញា Angel Bonilla​បាន​និយាយថា នាង​សប្បាយចិត្ត​ចំពោះ​ការមកដល់​ជា​លើក​ទី​២​របស់​នាង​ក្នុង​ទឹកដី​កម្ពុជា​ហើយ​សម្រាប់​នាង​​ពិតជា​ស្រលាញ់​កម្ពុជា​។ នាង​ស្រលាញ់​អាកាសធាតុ ស្រលាញ់​ប្រជាជន​ខ្មែរ និង​សុខសន្តិភាព​ដែលមាន​នៅទីនេះ​។​

​សូមបញ្ជាក់ថា ក្នុង​វេទិកា​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍ Miss Global 2017 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែវិច្ឆិកា​ខាងមុខនេះ បាន​អះអាងថា​កម្ពុជា មិនទាន់​រកឃើញ Miss Global តំណាង​ឲ្យ​កម្ពុជា​នៅឡើយ​ទេ​។

​ជាមួយគ្នា​នោះ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ជ្រើសរើស​កញ្ញាឯក​នៅ​ខែតុលា​នេះ ដើម្បី​មាន​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​ក្នុងពេល​កម្ពុជា​ធ្វើ​​ជា​អ្នករៀបចំ​។ គណៈកម្មការ​រៀបចំ​បាន​អះអាងថា ព្រឹត្តិការណ៍ Miss Global ត្រូវបាន​រៀបចំ​៤​លើក​មកហើយ​ដោយ​លើក​ទី​៥​ក្នុង​ឆ្នាំ​២០១៧​នេះ គឺ​សម្រេច​ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា​។​

​ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១ វិច្ឆិកា ដោយ​ការប្រកួត​ធំ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ វិច្ឆិកា​។

​កញ្ញាឯក​តំណាង​ឲ្យ​៥០​ទៅ​៨០​ប្រទេស នឹង​បង្ហាញខ្លួន​ប្រកួតប្រជែង​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​គណៈកម្មការ​មានការ​រំពឹងថា​វត្តមាន​​ប្រកួតប្រជែង​របស់ Miss Global ពិភពលោក​នេះ គឺ​ពិតជា​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែមាន​មោទនភាព និង​ចំណេញ​ផ្នែក​ទេសចរណ៍​។

​ព្រឹត្តិការណ៍​នេះ​នឹង​ប្រកាស​ផ្សាយ​ផ្ទាល់​នៅលើ​ទូរទស្សន៍​ង​ហង្ស​មាស ដោយ​ស្ថាប័ន​ហង្ស​មាស ក៏ត្រូវ​រៀបចំ​ការប្រកួត Miss Global Cambodia នៅ​ខែតុលា ខាងមុខ ដើម្បី​ស្វែងរក​បេ​ក្ខ​នារី​តំណាង​ឲ្យ​កម្ពុជា​មួយរូប ដើម្បី​ចូល​ប្រលង​សម្រស់​ក្នុង​ព្រឹត្តិការណ៍​នេះ ជាមួយ Miss Global មកពី​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​។​

​គណៈកម្មការ​ទាំង​អន្តរជាតិ​និង​រួម​ជា​ក្រសួង​វប្បធម៌​វិចិត្រ​និង​សិល្បៈ​កម្ពុជា​បានរៀបចំ​បានស្នើ​ឲ្យ​បេ​ក្ខ​នារី​ដែលមាន​សម្រស់​ស្រស់ស្អាត និង​ចំណេះដឹង​ល្អ ធ្វើការ​ដាក់ពាក្យ​ប្រកួត Miss Global Cambodia នៅ​ខែតុលា​នេះ ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​កម្ពុ​ជាមាន​ជម្រើស​​កាន់តែ​ល្អ​ក្នុងការ​ប្រកួតប្រជែង Miss Global International 2017 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ចាប់ពី​ដើមខែ​វិច្ឆិកា​និង​​បញ្ចប់​ការបំពាក់​ម្កុដ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០១៧​ខាងមុខនេះ ៕​ដោយ បូ​រិ​ន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ