រកឃើញ​សាកសព​១៩​នាក់​ពី​ការបាក់​ទំនប់ទឹក​នៅ​ឡាវ តែ​បាត់​ខ្លួន​ខ្ទង់រយ​នាក់​ទៀត​

3339
ចែករម្លែក

សាកសពមនុស្ស១៩នាក់ត្រូវបានរកឃើញបន្ទាប់ពីការបាក់ទំនប់ទឹកវារីអគ្គិសនីឡាវធំមួយនៅជិតព្រំដែនកម្ពុជា នៅពេលក្រុមហ៊ុនកូរ៉េ២ដែលពាក់ព័ន្ធនឹងគំរោងនេះ បាននិយាយថា ការខូចខាតទំបន់ត្រូវបានរាយការណ៍ជូនអាជ្ញាធរនៅមួយថ្ងៃមុនទំនប់នេះបាក់។

ជញ្ជាំងឃាំងទឹកនេះបានបាក់កាលពីថ្ងៃចន្ទទី២៣កក្កដា ក្រោយពីផ្នែកនៃទំនប់ទឹកXe-Namnoyបានបាក់ជះទឹកពន្លិចភូមិជាច្រើននៅក្រោមខ្សែទឹក និងធ្វើអោយបាត់ខ្លួនមនុស្សរាប់រយនាក់។

ទឹក៥ពាន់លានម៉ែត្រគូប ពីការធ្លាយទំនប់នេះបណ្តាលអោយមនុស្សជាង៦.៦០០នាក់បាត់បង់ផ្ទះសម្បែង។មនុស្ស១៩នាក់ត្រូវបានអះអាងថាស្លាប់ និងជាង៣.០០០នាក់ត្រូវការជួយសង្រ្គោះជាបន្ទាន់ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋឡាវKPLកាលពីថ្ងៃពុធទី២៥កក្កដា។

សារព័ត៌មានThe Vientiane Times ដែលនិយាយយោងតាមសម្តីអភិបាលស្រុកម្នាក់បាននិយាយថា គេបានរកឃើញសាកសពមនុស្ស១៩នាក់និងជាង៣.០០០នាក់ត្រូវការអោយជួយសង្រ្គោះ ហើយជិត៣.០០០នាកត្រូវបានសង្រ្គោះហើយ។

មុននេះមន្រ្តីឡាវម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា មនុស្សរាប់សិបនាក់ត្រូវបានសង្ស័យថាស្លាប់ក្រោយការបាក់ទំនប់ទឹកវារីអគ្គិសនីដែលកំពុងសាងសង់នៅឡើយ៕ដោយ៖វាសនា

​មនុស្ស​​ជាង​៣.០០០នាក់​ត្រូវការ​អោយជួយ​សង្គ្រោះ

ទីតាំងផ្សាយពាណិជ្ជកម្ម