ទឹកជំនន់​ហូរ​ធ្លាក់​ពី​ឡាវ​:​ភូមិ​ខ្មែរ​១៧ ភូមិ​កំពុង​ជន់​លិច​

1282
ចែករម្លែក
  • 145
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ភូមិ​ចំនួន​១៧​នៃ​ឃុំ​ចំនួន​បួន​ក្នុងស្រុក​សៀម​ប៉ាង​រហូតមកដល់​ថ្ងៃត្រង់​ទី​២៥​ខែកក្កដា​នេះ​ត្រូវបាន​ជន់​លិច​ដោយ​ជំនន់​ទឹក​ទ​ន្ល​ដែល​បាក់​ទំនប់​វា​រី​អគ្គិសនី​នៃ​ខេត្ត​អត្ត​ពឺ​ប្រទេស​ឡាវ​។​នេះ​បើតាម​ប្រភព​ក្រសួង​ធនធានទឹក​បានបញ្ជាក់​កាលពី​ម៉ោង​មួយ​រសៀល​មុននេះ​។​

ភូមិខ្មែរ១៧ភូមិកំពុងជនលិច(រូបធនធានទឹក)

​ប្រភព​ដដែល​បញ្ជាក់ថា​មកដល់​វេលា​ថ្ងៃត្រង់ ថ្ងៃទី ២៥ ខែកក្កដា​នេះ ទឹកជំនន់​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ឡាវ​បាន​បន្ត​ជន់ លិច​ចូល​ភូមិឋាន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​បន្ថែមទៀត ដែល​ស្ថិតនៅ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ។ គិត​ត្រឹម​ម៉ោង ១២:៣០ នេះ ទឹកជំនន់​បាន​លិច​ចូល​ភូមិ​សរុប​ចំនួន ១៧ ភូមិ ក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ ស្របពេល​ទឹកទន្លេ​សេកុង បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១១,៣៨ ម៉ែត្រ (​កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ​) ។

​ប្រភព​ដដែល​បន្តថា​អាជ្ញាធរខេត្ត កំពុង​បន្ត​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព ៕​សរន​

រូបថតធនធានទឹក

ទីតាំងផ្សាយពាណិជ្ជកម្ម