បំណាក់​ដី​សម្លាប់​មនុស្ស​៥​នាក់​នៅ​ជិត​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស​

3026
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​បំ​ណា​ល់​ដី​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​បានសម្លាប់​កុមារ​យ៉ាងហោចណាស់​៥​នាក់ នៅ​ថ្ងៃ​ពុធ​ទី​២៥​ខែកក្កដា​នៅ​ជិត​ជំរំ​ជនភៀសខ្លួន ជាទី​ដែល​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ជិត​មួយ​លាន​នាក់​ស្ថិតនៅតាម​ព្រំដែន​បង់​ក្លា​ដែ​ស​និង​មី​យ៉ាន់​ម៉ា​។​

​ក្រុម​ភ្នាក់ងារ​ផ្តល់ជំនួយ​បាន​ព្រមាន​អំពី​គ្រោះមហន្តរាយ​ខ្លាំង​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទីប្រជុំជន​Cox’s Bazar ដែលជា​កន្លែង​ប្រមូលផ្តុំ​ជនភៀសខ្លួន​ដ៏​ច្រើន ​រស់នៅ នៅក្បែរ​ជើងភ្នំ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​។​

​ប៉ូលិស​បាន​និយាយថា ក្រុម​ជនរងគ្រោះ​ខ្លួន​ចុងក្រោយ​បំផុត ដែល​មិនមែន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ាងនេះ បាន​ស្លាប់​បន្ទាប់ពី មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ ដែល​បាន​បង្ក​​បំណាក់​ដីល្បាប់ ។​

​ប៉ូលិស​បាន​និយាយថា ក្មេង​៤​នាក់​ដែល​មកពី​គ្រួសារ​តែមួយ​នេះ បាន​កំពុង​ដេកលក់ នៅពេល​ពួកគេ ត្រូវបាន​ដី​បាក់​សង្កត់​លើ ហើយ​ក្មេង​ម្នាក់​ផ្សេងទៀត បាន​ស្លាប់​​នៅ​ទីក្រុង​Ramu​នៅ​ជិត​ទីក្រុង​នេះ​៕​ដោយ​៖​សុខា​/sn

ក្រុម​អ្នកផ្តល់ជំនួយ​បាន​ព្រមាន​អំពី​គ្រោះមហន្តរាយ​ខ្លាំង នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែមទៀត​

ទីតាំងផ្សាយពាណិជ្ជកម្ម