ផ្ដល់​ភាពងាយស្រួល​ជូន​ពលរដ្ឋ​បន្ថែមទៀត​រដ្ឋបាល​រាជធានី​ដាក់​ឲ្យិ​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែ​១​រាជធានី​ភ្នំពេញ​

937
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​តាម​ការគ្រោងទុក​នៅ​ថ្ងៃទី​២៦​ខែ​ឆ្នាំ​២០១៨​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងដាក់​ឲ្យ​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ​ទៅតាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​ផ្ដល់​ភាពងាយស្រួល​ជូន​ពលរដ្ឋ​បន្ថែមទៀត​នូវ​ការ​មក​ទទួលយក​សេវាសាធារណៈ​។​
​កាលពី​រសៀល​ថ្ងៃទី​២៤​ខែកក្កដា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការដាក់​ឲ្យ​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែ​១​ក្នុង​គោលដៅ​ជំរុញ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ប្រសើរ​និង​មាន​ប្រសិទ្ធភាព​ឡើង​ថែមទៀត​។​
​ ​ក្នុង​ពិធី​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​៖​ច្រកចេញចូល​តែ​១​បង្កើតឡើង​ក្នុង​គោលបំណង​សំខាន់​៣​គឺ​៖​លប់បំបាត់​អំពើពុករលួយ​,​កាត់បន្ថយ​ការចំណាយ​ពេលវេលា​និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុងការ​មក​ទទួល​សេវា​តែ​១​កន្លែង​។​ហើយ​ច្រកចេញចូល​តែ​១​ក៏​អាច​នឹង​លប់បំបាត់​ពាក្យ​ច​ចាម​អារាម​ពី​ខាង​ក្រៅពី​ចំណុច​អសកម្ម​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​លោក​អភិបាល​បាន​ថ្លែងថា​៖​សំរាប់​អង្គភាព​មន្ទីរ​នានា​ក៏ត្រូវ​ប្រគល់​សេវា​ដែល​ខ្លួន​ធ្លាប់​ផ្តល់​កន្លងមក​ត្រូវ​ផ្ទេរ​មក​ច្រកចេញចូល​តែ​១​រាជធានី​ភ្នំពេញ​ទៅតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​។​
​ជាមួយគ្នា​នោះ​លោក​អភិបាល​រាជធានី​បន្តថា​៖​ការងារ​ច្រកចេញចូល​តែ​១​មិនមែនជា​រឿង​ថ្មី​សំរាប់​យើង​ទេ​មន្ត្រី​របស់​យើង​បាន​សិក្សា​និង​ទទួល​ការបណ្តុះបណ្តាល​រួចមកហើយ​ពេលនេះ​ដល់ពេល​ត្រូវអនុវត្ត​ជាក់ស្ដែង​ចាប់ពី​ថ្ងៃទី​២៦​កក្កដា​នេះ​តទៅ​ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។​លោក​បន្តទៀតថា​៖​យើង​ជា​អ្នកបំរើ​ត្រូវធ្វើ​ឲ្យ​បានល្អ និង​ដល់​កំរិត​ជូន​ប្រជាពលរដ្ឋ​ដែលជា​ការងារ​អាទិភាព​៕

ទីតាំងផ្សាយពាណិជ្ជកម្ម