អតីត​តារា​សម្តែង សុខ ស្រី​ម៉ុ​ច រង​ការរិះគន់​រឿង​ស្លៀក​បញ្ចេញ​ដល់​ក្រលៀន​

2436
ចែករម្លែក
  • 64
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: អតីត​តារា​សម្តែង​អ្នកនាង សុខ ស្រី​ម៉ុ​ច ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ករិះគន់​រឿង​ស្លៀក​បញ្ចេញ​សាច់​ក្រោម ដល់​ក្រលៀន ក្នុង​ពិធីជប់លៀង​មួយ​ដែលមាន​តារា​ខ្មែរ និង​ថៃ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​។​

​សូម​រំលឹកថា ក្នុង​ពិធីជប់លៀង​របស់ គ្លីនិក​កែ​សម្ផស្ស​មួយ​ឈ្មោះ “​មជ្ឈមណ្ឌល​ឌែ​រ​ម៉ូ គ្លីនិក​” ដែលជា​គ្លីនិក​មួយ​ល្បី​ថា មាន​តារា​ជាច្រើន​ឧស្សាហ៍​ទៅ​កែ​និង​ថែរក្សា​សម្ផស្ស បានរៀបចំ​តារា​ច​ម្រៀ​ថៃ​ដ៏​ល្បី​អ្នកនាង កាត​ទ្រី​យ៉ាង លេច​វត្ត​មានមក​ច្រៀង​ជាក​ត្តិ​យស​សប្បាយ​នៃ​ពិធីជប់លៀង​ធំ​មួយ​នេះ​រួមគ្នា​ជាមួយ​បណ្តា​ដៃគូ​សហការ​ពី​ប្រទេស​កម្ពុជា ថៃ កូរ៉េ​។ ជាមួយគ្នា​នោះ​ពិធី​នេះ​ក៏​ឱ្យ​អ្នកនាង សុខ ស្រី​ម៉ុ​ច ជា​អតីត​សម្តែង​ដែល​មហាជន​ស្គាល់​នាង​ក្នុងការ​សម្តែង​ជា តួឯក​រឿង​ជីដូន​កាកី ក៏​វត្តមាន​ឡើង​បង្ហាញខ្លួន​និង​រាំ​អម​ជាមួយ កាត​ទ្រី​យ៉ាង​។

​វត្តមាន​របស់​នាង​ពេលនោះ ពិត​ធ្វើឱ្យ​ភ្ញៀវ​និង​មហាជន​ភ្ញាក់ផ្អើល​ដោយសារតែ​រ៉ូ​ប​របស់​នាង​ស្លៀក​បញ្ចេញ​សាច់​ក្រោម​ដល់​ក្រលៀន​ ប្រៀប​ដូច ស្លៀក​ឈុត​ប៊ី​គីន ហែល​ទឹក ដែល​ធ្វើឱ្យ​ឃើញច្បាស់​តែម្តង​រឿង​ប្រអប់លេខ​របស់​នាង​នោះ​។ ក្រោយ​បញ្ចប់​កម្មវិធី​ជប់​លៀ​នោះ រូបថត និង​សកម្មភាព​របស់​នាង​ត្រូវបាន​បង្ហោះ​និង​សារព័ត៌មាន​ចុះផ្សាយ​ជាច្រើន នាំឱ្យមាន​ការរិះគន់​ចំពោះ​សកម្មភាព​របស់​នាង ប៉ុន្តែ​នៅតែមាន​មនុស្ស​ឬ​អ្នក​ចូលចិត្ត​នាង គាំទ្រ​រូបនាង​ដែល​ឈប់​ពី​សិល្បៈ​យូរហើយ នៅតែ​បញ្ចេញ​ភាព​សិច​ស៊ី ហើយ​អ្វីដែល​អ្នកគាំទ្រ​ស្រលាញ់​នាង​នោះ​គឺ មាន​វ័យ​ច្រើន​ហើយ មាន​ប្តី មានកូនៗ​ចំនួន​បីនាក់ ហើយ​អាយុ​គឺ​ជិត​៤០​ឆ្នាំ​ហើយ​។

​ជាមួយនឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែល​ផ្អើល​ដល់​ក្រសួង​និង​សមាគម​នោះ បែរជា​សាមីខ្លួន អ្នកនាង សុខ ស្រី​ម៉ុ​ច មិនមាន​ប្រតិកម្ម​វិញ​ឡើយ​គ្រាន់តែ​បង្ហោះ​សារ​អគុណ​ដល់​អ្នក​នាំ​ជេរ ឬ រិះគន់​នាង ប៉ុណ្ណោះ​។

​លោកស្រី ហូ​វ ដា​ណេ អគ្គនាយិកា​”​ឌែ​រ​ម៉ូ គ្លីនិក​” បានបញ្ជាក់​ឲ្យ​ដឹងថា អតីត​តារា​តួឯក​រឿង​ជីដូន​កាកី អ្នកនាង សុខ ស្រី​ម៉ុ​ច គឺជា​មិត្ត​ភ័ក្ដិ​ជិតស្និទ្ធ​របស់​អ្នកនាង​ហើយក៏​ជា តារា​ស្រី​ម្នាក់​ដែល​តាំងតែ​ទទួល​ការថែរក្សា​និង​កែ​សម្ផស្ស​នៅ​គ្លីនិក​របស់​អ្នកស្រី​ជាប្រចាំ​។ អ្នកស្រី​ក៏​យក សុខ ស្រី​ម៉ុ​ច ជា​តារា​តំណាង​ប្រចាំ​របស់​គ្លីនិក​របស់​អ្នកស្រី​ផងដែរ ដែលជា​ហេតុ សុខ ស្រី​ម៉ុ​ច ត្រូវ​រៀបចំឡើង​បង្ហាញខ្លួន​លើ​ឆាក​រាំ​បញ្ចេញរាង​និង​សម្រស់ ព្រោះ​នាង​មាន​វ័យ​ច្រើន ហើយ​នៅតែ​ស្អាត​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ