សមាជិក​សកម្ម​នាំមុខ​គណបក្ស​ប្រជាជន​ស្រុក​កំចាយមារ​ជួបជុំគ្នា​ត្រៀម​ដណ្តើម​ជ័យ​ជ​ន្នះ​ជូន​គណបក្ស​

1558
ចែករម្លែក

ព្រៃវែង​៖​សមាជិក​សកម្មជន​នាំមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ១១០០ នាក់​មកពី​គ្រប់​ឃុំ ក្នុង​មូលដ្ឋាន​ស្រុក​កំចាយមារ​បាន​ជួបជុំគ្នា ដើម្បី​ត្រៀមខ្លួន​ដណ្តើម​ជ័យ​ជ​ន្នះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លេខ​រៀង​ទី ២០ ។ សមាជិក​សកម្មជន​នាំមុខ​នៃ​ឃុំ​និ​មួយៗ​សុទ្ធតែ​បាន​ប្តេជ្ញាចិត្ត ខ្ពស់​ថា​នឹង​នាំ​សមាជិក​របស់ខ្លួនរ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា និង បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​គណបក្ស ប្រជាជន គាំទ្រ​សុខសន្តិភាព និង គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា ។​



​លោក ស្តើង សុខុម សមាជិក​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ ជួយ​ស្រុក​កំចាយមារ តំណាង​របស់លោក ស ថេ​ង ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជា​ស្រុក​កំ​ជាយ​មារ បាន​ចំណាយពេល​ពេញ​មួយ​ថ្ងៃទី ២៥ ខែ កក្កដា នេះ​ដោយបាន​ជួប​ជាមួយ​សមាជិក​សកម្ម​នាំមុខ​នៅក្នុង​ឃុំ​ទាំង ៨ ​ក្នុង ស្រុក​កំចាយមារ ។ នៅក្នុង​រយៈពេល​ពេញ​មួយថ្ងៃ​នេះ​លោក ស្តើង សុខុម បាន​ជួប​ជាមួយ​សមាជិកសកម្ម​នាំមុខ​ចំនួន ៤ វគ្គដាច់ដោយឡែកពីគ្នាដោយក្នុង​មួយ​វគ្គ ២ ឃុំ ចាប់តាំងពី​ម៉ោង ៧៖៣០ រហូតដល់​មក ៥ ល្ងាច ដែល​ក្នុង​នៅ ​៦ ឃុំ​ជួប​នៅ​ស្នាក់ការ​គណបក្ស​ស្រុក កំចាយមារ និង ពី​ឃុំ​ទៀត​គឺ​ឃុំ​ស៊ា​ង​ឃ្វាង និង ឃុំ​ត្របែក បាន​ជួប​នៅ​ស្នាក់ការ​បក្ស​ឃុំ​ស៊ា​ង​ឃ្វាង ។​

នៅក្នុងពិធីសំណេះសំណាលនោះ លោក អនុប្រធានក្រុមការងារបានធ្វើការពិនិត្យលទ្ធផលនៃការឃោសនារកសម្លេងឆ្នោតនៅក្នុងឃុំ និមួយៗក្នុងរយៈពេល ១៩ ថ្ងៃមកនេះ ។ ពិសេសការចុះតាមឃ្នងផ្ទះប្រជាជន ក្នុងគោលបំណងស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយដែលសមា ជិកទាំងអស់ជួបប្រទះ ។ បន្ទាប់មកលោកអុនប្រធានក្រុមការងារបានធ្វើការសរុបលទ្ធផល និង បានដាក់ចេញនូវផែនការមួយច្បាស់លាស់ក្នុងការ ប្រើប្រាសើកម្លាំងឲ្យមានប្រសិទ្ធភាពសម្រាប់ថ្ងៃបោះឆ្នោតនាពេលខាងមុខ ។

​នៅក្នុង​ពិធី​សំណេះសំណាល​នោះ លោក ស្តើង សុខុម បានធ្វើ​ការណែនាំ​ដល់​សមាជិក​សកម្ម​នាំមុខ​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​ទៅ លើ​កូនក្រុម​របស់ខ្លួន ដែល​ត្រូវបាន​បែង​ចែកជា​ក្រុម​តាម​ខ្នង​ផ្ទះ​ឲ្យ​បានច្បាស់លាស់ ត្រូវធ្វើ​ការងារ របស់ខ្លួន​ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់បំផុត មិនត្រូវ​ឲ្យ​មានការ​ឆកល្វែង​ណាមួយ​នោះទេ ពិសេសត្រូវត្រួតពិនិត្យមើល​ឯកសារ​សម្រាប់​យកទៅ​បោះឆ្នោត និង ​ពិនិត្យមើល​សមាជិ​ក​ណាខ្លះ​ដែល​មិនអាច​មានលទ្ធភាព​ធ្វើដំណើរ​ទៅ​បោះឆ្នោត​បាន ដូចជា​ជន​ចាស់ជរា ជនពិការ ឬ មាន​ជំងឺ​ជាដើម​ត្រូវមាន​ការត្រៀម​មធ្យោបាយ ដើម្បី​ជូន​គាត់​ទៅ​បោះឆ្នោតឲ្យបាន ។ ពិសេស​ទៀត​នោះ​ត្រូវ​ក្រើនរំលឹក​ដល់​ពួកគាត់​អំពី​ការ​គូស​សន្លឹកឆ្នោត​ព្រោះ ការ​គូសសន្លឹកឆ្នោត​នេះ​ប្រសិន ជា​ខុសពី​អ្វីដែល គ ជ ប បាន កំណត់​នោះ​សន្លឹកឆ្នោត​មួយ​នោះ​និង​ទៅជា​សន្លឹកឆ្នោត​មិនបានការ​ ដែលនាំដល់ការខាតបង់ដល់គណបក្ស ។ ​ត្រូវ​ណែនាំ​ឲ្យ​គាត់​គូស​តែ​ក្នុង​ចន្លោះ​ប្រអប់​ស ម្រា​ប់​ធី​ក​តែប៉ុណ្ណោះ មិនត្រូវ​គូស​ឲ្យ​លើស​នោះទេ ព្រោះ​លោកតា លោកយាយ​ខ្លះ ដៃ​របស់គាត់​ញ័រ ដូចនេះ​ការ​គូស​ប្រសិនជា​គាត់​មិន​ផ្ចឹ​ត​ផ្ចង់​ទេ អាច​គូ​ច​ចេញមកក្រៅ ប្រអប់​នោះ ជួនកាល​ដោយសារ​ការស្រឡាញ់​ពេក​គាត់​អាច​គូស​ហើយ​គូស​ទៀត​ក៏មាន​ ជាមួយនេះ​ត្រូវ​តាមមើល​ចំនួន​សមាជិក​របស់ខ្លួន​ថា​តើ​បាន មក​បោះឆ្នោត​គ្រប់​ចំនួន​ឬ​អត់ ? បើ​មិនទាន់​គ្រប់​ទេ​ត្រូវ​ព្យាយាម​ទាក់ទង សួរនាំ​អំពី​មូលហេតុ ដើម្បី​ជួយ​គាត់​ឲ្យ​មក​បោះឆ្នោត​ឲ្យ​បាន​ទាន់ពេល វេលា ។ លោក​អនុប្រធាន​ក៏បាន​ជំរុញ​ឲ្យ​សមាជិក​សកម្មនាំមុខ​របស់​គ​ណ​បក្ស​ស្រុក​កំចាយមារ ត្រូវធ្វើ ការ​ដោយមាន​សាមគ្គីភាព​មានន័យថា​ត្រូវធ្វើ​ការ​ជាក្រុម ដែលមាន​ការឯកភាព​គ្នា​ខ្ពស់ ដើម្បី​សម្រេច​កិច្ច​ការដែល​គណបក្ស​ប្រគល់​ឲ្យ ។​
​ ​
ជាមួយគ្នា​នោះ​លោក​អនុប្រធាន​ក្រុមការងារ​ក៏បាន​ក្រើនរំលឹក​សមាជិក​សកម្ម​នាំមុខ​ទាំងអស់ ឲ្យា​ន​ភាពឈ្លាសវៃ​ក្នុងការ ប្រតិកម្ម​តបត ចំពោះ​ជន​ខិត​ខូច​មួយចំនួន​ដែលមាន​បំណង​បង្ក​ការរំខាន និង រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត តាមរយៈ​ការឃោសនា​ជ្សេ​ងៗ ដូចជា​ទឹក ជ្រលក់​ដៃ ការបោះឆ្នោត​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ និង យុទ្ធនាការ​ម្រាមដៃ​ស ជាដើម​។

​នៅក្នុង​ឳ​កាស​នោះ​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់ធ្វើ​ការបកស្រាយ ជាមួយ​ប្រជាជន​នៅក្នុង​មូលដ្ឋាន​ខ្លូន​នោះ លោក ស្តើង សុខុម​ក៏បាន ធ្វើការ​ពន្យល់​ដល់​សមា​ជិ​ក​សកម្ម​នាំមុខ​របស់​គណបក្ស​ប្រជាជន​ឲ្យ​យល់​ពី​ដំណើរការ ប្រជាធិបតេយ្យ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់យក និង បានរៀបចំ​ការបោះឆ្នោត​ដោយ​ទៀង​ទាស់​ក្នុង​រយៈពេល ៥ ឆ្នាំ​ម្តង​ទៅតាម​រដ្ឋ​ធម្ម នុ​ញ្ញ ។ ដោយ​លោក​បាន​មានប្រសាសន៍ថា​៖ “​ការបោះឆ្នោត​គឺជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ,​ហើយ​ប្រជាធិបតេយ្យ​គឺ​មូល​ដ្ឋា​ប​គ្រឹះ​នៃ​សន្តិ ភាព​,​ហើយ​សន្តិភាព​គឺជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ “​។ ហេតុនេះហើយ​បានជា​គណបក្ស​ប្រជាជន​កម្ពុជា​ប្តេជ្ញា​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​ការបោះឆ្នោត​មួយ ដែល មាន​លក្ខណ​សេរី​យុត្តិធម៌​និង​តម្លាភាព ដែល​ធានា​នូវ ភាពសុខសាន្ត​របស់​ប្រជាជន និង ការអភិវឌ្ឍ​ប្រទេសជាតិ ។​

​លោក​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ ស្រុក​កំចាយមារ បានធ្វើការ​ពន្យល់​ដល់​សមាជិក សមាជិកា​បក្ស​ថា ៖​ហេតុអ្វី បានជា​យើង​ចាត់ទុក​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស គឺជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ។ គឺ​ដោយសារ​ថា​របប​ប្រជាធិបតេយ្យ ជា​របប​មួយ​ដែល​សិទ្ធិ​និង​អំណាច​ស្ថិតក្នុង​កណ្តាប់ដៃ​ប្រជាពលរដ្ឋ​ក្នុង​ការដឹកនាំ​រដ្ឋាភិបាល តាមរយៈ​តំណាង​របស់​ពួកគេ​អំណាច​នៅលើ​ដៃ​ប្រជា ជន​ប្រជាជន​ជា​អ្នក​ជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​តាមរយៈ​ការបោះឆ្នោត មេដឹកនាំ​ដែល​ទទួលបាន​ពី​ការបោះឆ្នោត​របស់​ប្រជាជន​គឺ​ត្រូវ​បានទទួល ស្គាល់​ជា​ផ្លូវការ ដែល​សូម្បី​បរទេស​ក៏​ទទួលស្គាល់​ដែរ ។ ប្រជាធិបតេយ្យ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​នីតិរដ្ឋ មាន​នីតិរដ្ឋ​វា​និង​នាំ​ប្រទេស​ឲ្យ​មាន​សណ្តាប់ ធ្នាប់​ល្អ និង ធ្វើ​ឲ្យ​ប្រទេស​មានការ​រីកចំរើន ប្រជាជន​រស់នៅ​ដោយ​សេចក្តីសុខ​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត ដែល​នាំទៅដល់​ភាព​សុខដុម​នៅក្នុង​សង្គម ដែលជា​មូលដ្ឋាន​នៃ​សុខសន្តិភាព នៅពេល​ប្រទេស​មាន​សុខសន្តិភាព​ហើយ​នោះ ការវិនិយោគ​បរទេស​ក៏​និង​មករក​ស៊ី​នៅ​កម្ពុជា ទេសចរ​បរទេស និង​មក​ទស្សនា​កម្ពុជា វត្តមាន​នៃ​វិនិយោគ និង ទេសចរ ធ្វើ​ឲ្យ​ប្រជាជន​យើង​មានការ​ងារ​ធ្វើ មាន​ប្រាក់ចំណូល​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជនមាន​ភាព ធូរធា ។ រដ្ឋ​ទទ​យលបាន​ប្រាក់ចំណូល​កាន់តែច្រើន ចំ​ណុល​ទាំងនោះ​និង​ត្រូវ​បង្វែ​ល​ទៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរ ពេទ្យ ប្រឡាយទឹក ផ្លូវ​ជនបទ វា​រី​អ​គ្កី​ស​នី ទឹកស្អាត ដែល​បំរើ​ឲ្យ​ការរស់នៅ​កាន់តែ​ងាយស្រួល​សម្រាប់​ពលរដ្ឋ​ក្នុងការ​ប្រកប​រប​ររ​ក​ទទួលទាន ។​

​លោក​អនុប្រធាន​ក្រុ​ការងារ​បាន​រំលឹក​ឡើងវិញ​អំពី​ប្រវត្តិសាស្ត្រ​ខ្លះៗ​នៃ​ការបែកបាក់ និង​សង្គ្រាម​នៅ​កម្ពុជា​ដែល​គិត​ចាប់​តែ​ពី​ឆ្នាំ ១៩៧០ ដែល​លន់​ណុល​បានធ្វើ​រដ្ឋប្រហារ​ទម្លាប់​សម្តេចព្រះ​នរោត្តម សីហនុ ។ បងប្អូន​ដែលមាន​វ័យ​ចាប់ពី ៥០ ឆ្នាំ​ឡើង​អាច​ដឹង និង មាន​អ្នកខ្លះ​ក៏បាន ចូលរួម​ជាមួយ ជា​មេ​ដឹក​នៃ​គណបក្ស​ប្រជាជន​ក្នុងការ​រំដោះជាតិ​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង បាន​ចូលរួម​ស្ថា​រ​និង​អភិវឌ្ឍន៍​ប្រទេស​ពី ស្ថានភាព​ប្រទេស​មាន​សន្តិភាព​ផង សង្គ្រាម​ផង បងប្អូន​ពិតជា​អាច​ផ្តល់នូវ​សុភ​វិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ​និង​យុត្តិធម៌​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោកបានបន្តថា​ ​ប្រជាធិបតេយ្យ សន្តិភាព និង ការអភិវឌ្ឍ គឺ​បានមកពី​ពលី​កម្ម​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង ។ យើង​ចោទ​ជា​សំណួរ​មួយ​ថា​តើ​នៅលើ​ទឹកដី​ដ៏​កម្សត់​ដែល​ធ្លាប់តែ​បែកបាក់​និង​ដោយ​សង្គ្រាម​នេះ បានប្រែក្លាយ​មកជា​ទៅជា “​កោះសន្តិភាព​”​និង ក្លាយជា​ប្រទេស​អភិវឌ្ឍ​តើ​គណបក្ស​ណា​ជា​អ្នក​នាំយកមក​?​គឺ​មានតែ​គណបក្ស​ប្រជាជន​តែមួយ​ប៉ុណ្ណោះ ។​យើង​បាន​បំពេញ​តួនាទី​ជា​ប្រវត្តិសាស្ត្រ គឺ​ការប្រមូលផ្តុំ​កម្លាំង​គ្រប់​ទីកន្លែង​បង្កើតឡើង​នូវ​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច ហេង សំរិន , សម្តេច​ធម្ម​ពោធិ​សាល ជា ស៊ីម ,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ដទៃទៀត ។ ដូចនេះ​យើង​ត្រូវ​មើល​ឲ្យ​ឃើញ​ពី​កត្តា​ប្រវត្តិសាស្ត្រ​ដែល​មិនអាច​ភ្លេច​បាន ។​យើង​ក៏បាន​ប្រឹងប្រែង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​សម្រាប់​បញ្ហា​កម្ពុជា ។ នេះ​ជា​កិច្ចខិតខំ​របស់​យើង​មួយ​នៅក្នុង​ដំណើរ​ផ្លូវ​ដ៏​វែង ឆ្ងាយ ដើម្បី​ស្វែងរក​សន្តិភាព​សម្រាប់​ក​ម្ពុ​ជា ។ កិច្ចព្រមព្រៀង​ប៉ារីស​ត្រូវបាន​អនុវត្ត​ហើយ​ការបោះឆ្នោត​លើកដំបូង​ក៏បាន​ចាប់ផ្តើម​នៅ​កម្ពុជា ។ ក៏ប៉ុន្តែ​ជា អកុសល អ៊ុនតាក់ នៅពេល​ចាយ​អស់​លុយ​ជាង ២ ពាន់​លាន​ដុល្លារ​គេ​មិនបាន​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា​នោះទេ​គេ​បន្សល់ទុក​ឲ្យ​កម្ពុជា មួយ​មាន តំបន់​ត្រួតត្រា ២ ។

​ជាមួយនេះ​លោក ស្តើង សុខុម បាន​រិះគន់​ចំពោះ​អង្គការសហប្រជាជាតិ​ដែល​បាន​ចំណាយលុយ​អស់​ជាង ២០០០ លាន​ដុល្លារ ខ្មែរ​នៅតែ​បែកបាក់ និង សង្គ្រាម ។ លោក​បាន​ចាត់ទុកថា​ការបោះឆ្នោត​នៅ​ឆ្នាំ ១៩៩៣ គឺជា​ការរៀបចំ​ឡើង​ដោយ​អ៊ុនតាក់​មិនមែនជា​ឆ​ន្ទះ​របស់​ប្រជា ជន​នោះទេ ។ យើង​យល់​បញ្ហា​ហ្នឹង​តែ​យើង​មិន​រំឭក​រឿង​ដើម​ទេ​ដោយសារ​វា​កន្លងផុត​ទៅហើយ​តែ​វា​ជា​បទពិសោធ និង​ជា​មេរៀន ។​លោក​បន្តថា សុខសន្តិភាព​ពេញលេញ​របស់​កម្ពុជា​គឺ​បានមកពី​ការយក​ជីវិត​ទៅ​ប្តូរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ឆ្នាំ ១៩៩៨ ដែល​ធ្វើ​ឲ្យ​ទឹកដី​ដ៏​កំសត់ របស់​យើង ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​បង្កលក្ខណៈ​ដល់​ការអភិវឌ្ឍ​ជាតិ ។​ ​

​លោក​បាន​បន្ថែមថា​សម្រាប់​ការបោះឆ្នោត​ចាប់តាំងពី​ឆ្នាំ ១៩៩៨ រហូតមកដល់​ឆ្នាំ ២០១៣ រាជរដ្ឋាភិបាល និង គណបក្ស​ប្រជាជន​មិនបាន​ប្រើ​អំណាច​គ្រប់គ្រង​បែប​ផ្តាច់ការ និង ប្រើ​ចុង​កាំភ្លើង​គំរាម​ប្រជាជន​ឲ្យ​បោះឆ្នោត​ជូន​ទេ តែដោយសារ​គណបក្ស​ប្រជាជន​ធ្វើអំពើ​ល្អ​ស្លា​ប់រស់​ជាមួយ​ប្រជាជន និង បាន​តស៊ូ​ដើម្បី​បុព្វហេតុ​ប្រជាជន​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ស្រឡាញ់​និង​ទុកចិត្ត ទើប​គណបក្ស​ប្រជាជន​ទទួលបាន​ការគាំទ្រ​ពី ប្រជាជន និង បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​មកទល់​ពេលនេះ ។ គណបក្ស​ប្រជាជន​ដណ្តើមបាន​នោះ​គឺជា​បទពិសោធ​មួយ​បង្ហាញថា ជោគជ័យ​មិន មែន​បានមក​ដោយ​ការប្រើ​កម្លាំងយោធា​ទៅ​គំរាមកំហែង​ប្រជាជន​ប្រើ​អំណាច​ផ្តាច់ការ​ដើម្បី​គ្រប់គ្រង​ប្រទេស​ទេ ។​

​ទោះបីយ៉ាងណា​លោក ស្តើង សុខុម ក៏បាន​សុំ​ការយោគយល់​នី​អនុគ្រោះ​ពី​ប្រជាជន និង សមាជិក​បក្ស​ទាំងអស់​ថា​៖ គ្មាន​ការដឹកនាំ ណា​ដែល​ល្អឥតខ្ចោះ​នោះទេ វា​តែងមាន​ចំណុច​អវិជ្ជមាន ។ យើង​នៅមាន​ការខ្វះខាត​ដែល​បាននិងកំពុង​កែលម្អ ។ យើង​ក៏​នៅមាន​មន្ត្រី​មួយចំនួន នៅមាន​ឥរិយាបទ​មិន​ត្រឹមត្រូវ ។ ប៉ុន្តែ​យើង​ត្រូវ​យល់​ឲ្យ​ច្បាស់​និង​ត្រូវ​ថ្លឹង​ឲ្យ​ច្បាស់​រវាង​ម្ខាង​គុណសម្បត្តិ និង ម្ខាង​គុណវិបត្តិ​របស់​គណបក្ស​ដែល មិនទាន់​បំពេញ​បំណងប្រាថ្នា​របស់​បងប្អូន​បាន ។ មានពេលខ្លះ​បងប្អូន​យើង​ត្រូវ​ប៉ូលីស​ចរាចរណ៍​ផាក បែរជា​ខឹង​ប៉ូលីស​ចរាចរណ៍​បែរជា​មិន​បោះ ឆ្នោត​ឲ្យ​បក្ស នេះ​ជា​ទង្វើ​នៃ​ការខឹង​គោ​វាយ​រទេះ ហើយ​នេះ​ក៏​ជាការ​បំផ្លាញ​ខ្លួនឯង​ផងដែរ​ព្រោះ​យើង​ត្រូវ​ដឹងថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា មួយគត់ ដែលមាន​សមត្ថភាព​ដើម្បី​គ្រប់គ្រង និង​ថែទាំ​នូវ​សន្តិភាព សម្រាប់​ការអភិវឌ្ឍ​ប្រទេស​នេះ​។ ដូច្នេះ​សូម​ទុក​ការ​ថ្នាំងថ្នាក់​មួយអន្លើ​ហើយ បោះឆ្នោត​មួយ​សន្លឹក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​សិន​។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ដើម្បី​បន្ត​សន្តិភាព និង​ការអភិវឌ្ឍ​។​

​នៅក្នុង​ឳ​កាស​នោះ​លោក​អនុប្រធាន​ក្រុមទី​១ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ​ក៏បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​សមា ជិ​ក សមាជិកា នៃ​គណបក្ស​ប្រជាជន​ក៏ដូចជា​ប្រជាជន​នៅ​ទូទាំង​ស្រុក​កំ​ជាយ​មារ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​នៅក្នុង​កាលៈ​ទេ សៈ ដែលមាន​ការបោះឆ្នោត ហើយ​គាំទ្រ​គណបក្ស​ប្រជាជន​នៅក្នុង​ពេលវេលា​ដែល​ប្រទេស​មាន​សន្តិភាព​ផង និង មាន​សង្គ្រាម​ផង ។​លោក​បន្តថា គ្មាន ជោគជ័យ​ណាមួយ​ដែល​ខ្វះ​ការចូលរួម និង ការគាំទ្រ​នោះទេ ។​

លោក​អនុប្រធាន​ក្រុម​បាន​លើកទឹកចិត្ត​ឲ្យ​សមាជិក​សកម្ម​នាំមុខ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​ដោយ​នាំ​ទាំង​ក្រុមគ្រួសារ​ទៅជា​មួយ​ផង ទៅ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​រក្សាបាន​សន្តិភាព និង ការ​អភិ​វ​ឌ្ឈ​ពិតប្រាកដ​នៅ​កម្ពុជា ។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ឈ្នះឆ្នោត​គឺជា​ការ​ឈ្នះ​របស់​ប្រជាជន​ខ្មែរ​ទាំងមូល ព្រោះថា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រសូត​ចេញពី​ប្រជាជន​,​គណបក្ស​ប្រជាជន​កម្ពុជា និង ប្រជា ជនកម្ពុជា​គឺ​តែមួយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម