ចំនួន​មនុស្ស​ស្លាប់​ពី​ការបាក់​ទំនប់ទឹក​នៅ​ឡាវ​កើន​ដល់​២៦​នាក់​និង​១៣១​នាក់​បាត់​ខ្លួន​

3574
ចែករម្លែក

​ពួក​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​មនុស្ស​២៦​នាក់ តែ​ជាង​មួយរយ​នាក់​ទៀត​នៅ​បាត់​ខ្លួន ក្រោយពី​ទំនប់ទឹក​វា​រី​អគ្គិសនី​មួយ​បាក់​ទម្លាយ​ទឹក​ចូល​ពន្លិច​ភូមិ​នៅ​​ឡាវ​ភាគខាងត្បូង ខណៈ​អ្នក​នៅមាន​ជីវិត​កាលពី​ថ្ងៃ​ពុធ​ទី​២៥​កក្កដា ឆ្ងល់​ថា​ហេតុអ្វី​បានជា​ពួកគេ​ទទួលបាន​ការព្រមាន​តិចតួច​អំពី​គ្រោះមហន្តរាយ​នេះ​។​

​នាយករដ្ឋមន្ត្រី​ឡាវ កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា មនុស្ស​១៣១​នាក់​ត្រូវបាន​គេ​រាយការណ៍​ជូន​លោក​ថា​កំពុង​បាត់​ខ្លួន​ក្រោយ​ការបាក់​ទំនប់​នេះហើយ​អ្នក​បាត់​ខ្លួន​​ជា​ជនជាតិ​ឡាវ​ទាំងអស់​។​

​ក្នុងពេល​ជាមួយគ្នា ពួក​អ្នក​ជួយសង្គ្រោះ​កំពុង​ញាប់​ដៃជើង​ក្នុងការ​ស្វែងរក​អ្នក​បាត់​ខ្លួន ខណៈ​ទឹកជំនន់​បន្ត​កើនឡើង​។​

​ជូ ហិន​ឡា អាយុ ៦៨​ឆ្នាំ មកពី​ភូមិ​បាន ហិន ឡា​ត ដែល​រង​ការ​ជន់​លិច​ខ្លាំង​បំផុត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​វា​កើតឡើង​លឿន​ណាស់​យើង​មាន​ពេល​តិចតួច​ដើម្បី​​ត្រៀមខ្លួន​។​ផ្ទះ​ក្នុងភូមិ​លិច​ទាំងអស់​។​មនុស្ស​៤​នាក់​ក្នុង​គ្រួសារ​ខ្ញុំ​កំពុង​បាត់​ខ្លួន​។​យើង​មិនដឹង​អំពី​ជោគវាសនា​របស់​ពួកគេ​នៅឡើយ​ទេ​”​។​

​រដ្ឋាភិបាល​ឡាវ​កាលពី​ថ្ងៃ​អង្គារ​បានប្រកាស​តំបន់​ជន់​លិច​ថា​ជា​តំបន់​គ្រោះមហន្តរាយ​គ្រាអាសន្ន​មួយ ហើយ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ខ្លួន​​ត្រៀម​គាំទ្រ​ការងារ​ជួយសង្គ្រោះ បើ​រដ្ឋាភិបាល​ឡាវ​សុំ​ជំនួយ​៕

ផ្លូវលើខ្នងទំនប់ប្រេះខូចនៅមួយថ្ងៃមុនបាក់

​ទំនប់​ដែល​សង់​រួច​បាន​៩០​ភាគរយ​នេះ​បាន​បាក់​កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម