បក្ស​កាន់អំណាច​ជំទាស់​លទ្ធផល​ឆ្នោត ខណៈ​អតីត​អ្នកកីឡា​ក្លាយ​មកជា​អ្នកនយោបាយ ទទួល​សម្លេងឆ្នោត​នាំមុខ​

1154
ចែករម្លែក

អ្នកនយោបាយក្លាយមកពីកីឡាគ្រីឃីត(cricket)ប៉ាគីស្ថានម្នាក់បាននាំមុខសម្លេងឆ្នោតបន្តិចបន្តួចក្នុងការរាប់សន្លឹកឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ខណៈគណបក្សកាន់អំណាច របស់អតីតនាយករដ្ឋមន្រ្តី ណាវ៉ាហ្ស៍ សារីហ្វ ជំទាស់ការរាប់សន្លឹកឆ្នោតដោយចោទប្រកាន់ថាមានការលួចបន្លំ។

ដោយសន្លឹកឆ្នោតប្រមាណ៣០ភាគរយត្រូវបានរាប់ហើយ គណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថាន បានដាក់គណបក្ស Pakistan Tehreek-i-Insaf (PTI)របស់លោកអ៊ីមរ៉ាន់ ខាន់( Imran Khan)ទទួលបានសម្លេងគាំទ្រនាំមុខនៅ១១៣មណ្ឌលក្នុងចំណោម២៧២មណ្ឌលបោះឆ្នោតសភាជាតិ។

តែគណបក្សMuslim League-Nawaz (PML-N)របស់លោកសារីហ្វ ដែលកំពុងជាប់គុកពីបទប្រព្រឹត្តអំពើពុករលួយ នាំមុខនៅ៦៦មណ្ឌល និងគណបក្សមួយទៀតគឺPakistan Peoples Party (PPP)នាំមុខនៅ៣៩មណ្ឌល។

ទោះជាយ៉ាងណា គណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា លទ្ធផលចុងក្រោយត្រូវពន្យារពេលប្រកាសដោយសារបញ្ហាបច្ចេកទេស។

សាបាបាហ្ស៍ សារីហ្វ ដែលដឹកនាំគណបក្សPakistan Muslim Leagueជំនួសបងដែលកំពុងជាប់ឃុំ បាននិយាយកាលពីថ្ងៃពុធទី២៥កក្កដាថា ការបោះឆ្នោតត្រូវបានលួចបន្លំ តែលោកមិនបានបង្ហាញភស្តុតាងណាទេ។

សូមបញ្ជាក់ថា ការបោះឆ្នោតនៅប៉ាគីស្ថានត្រូវរំខានដោយអំពើហិង្សា ដោយមនុស្ស៣១នាក់បានស្លាប់នៅពេលអ្នកបំផ្ទុះគ្រាប់បែកម្នាក់បានបំផ្ទុះខ្លួនឯងនៅក្រៅស្ថានីយបោះឆ្នោតក្នុងទីក្រុងក្វេតាកាលពីថ្ងៃពុធ។

លោកអគ្គលេខាអង្គការសហប្រជាជាតិ អង់តូញ៉ូ ហ្គូទឺរ៉េស បានថ្កោលទោសការបំផ្ទុះគ្រាប់អត្តឃាតលើអ្នកបោះឆ្នោតនេះ៕ដោយ៖វាសនា

ការបោះឆ្នោត បាន ប្រព្រឹត្តទៅ កាលពី ថ្ងៃ ពុធ ទី ២៥ កក្កដា សម្រាប់ រដ្ឋាភិបាល ស៊ីវិល ៣ ជំនាន់ ជាប់ គ្នា

ការបោះឆ្នោត បាន ចប់ ក្រោយ ការ បំផ្ទុះ គ្រាប់បែក នៅក្រៅ ស្ថានីយបោះឆ្នោត មួយ នៅ ក្រុង ក្វេ តា ដែល បានសម្លាប់ មនុស្ស ៣១ នាក់ ទោះជា យោធា ប៉ា គី ស្ថាន ដាក់ពង្រាយ កងកម្លាំង ៣៧០.០០០ នាក់ នៅតាម ស្ថានីយបោះឆ្នោត ទូទាំងប្រទេស

មេដឹកនាំ បក្ស Pakistan Tehreek-e-Insaf រំពឹងថា នឹង ក្លាយជា នាយករដ្ឋមន្ត្រី ថ្មី របស់ ប៉ា គី ស្ថាន ក្រោយ ការបោះឆ្នោត កាលពី ថ្ងៃ ២៥ កក្កដា តែ លទ្ធផល ឆ្នោត ដំបូង ត្រូវ ជំទាស់ ដោយ បក្ស កាន់អំណាច

ទីតាំងផ្សាយពាណិជ្ជកម្ម