​ចុះ​ពន្យល់​ណែនាំ​ពលរដ្ឋ​មូលដ្ឋាន​គូស​សន្លឹកឆ្នោត​នៅ​ស្រុក​ត្បែងមានជ័យ​

1154
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៨​លោក​យន់​ម៉ា​នី​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ដែលជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ឈានមុខ​និង​លោក​វ៉ា​សាវ៉ាត​អនុប្រធាន​គណបក្ស​ស្រុក​ត្បែងមានជ័យ​នៅ​ភូមិ​បាក់​កាំ​ឃុំ​ឈានមុខ​ស្រុក​។​ព្រមទាំង​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណ​:​បក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​២០០​នាក់​និង​ពន្យល់​នែ​នាំនៅ​ការ​គូស​សន្លឹកឆ្នោត​ជូន​ពួកគាត់​។​

​លោក​យន់​ម៉ា​នី​បាន​ផ្សព្វផ្សាយ​ពន្យល់​ណែនាំ​នៅ​គោលនយោបាយ​ទាំង​១១​ចំនុច​របស់​គណ​:​បក្ស​ប្រជាជន​កម្ពុជា​និង​បាន​ណែនាំ​នៅ​ការ​គូស​សន្លឹកឆ្នោត​ជូន​ដល់​ពួកគាត់​ព្រមទាំង​បញ្ហា​ញ​រូបថត​តំណាងរាស្ត្រ​និង​បេក្ខជន​បំរុង​តំណាងរាស្ត្រ​ទាំង​៧​រូប​ជូន​ឲ​ពួកគាត់​ស្គាល់មុខ​។​

លោក​បាន​បន្តថា​ការចុះ​សួរ​សុខ​ទុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​និង​ពន្យល់​នូ​ការ​គូស​សន្លឹកឆ្នោត​នៅតែ​បន្ដធ្វើ​រហូតដល់​ថ្ងៃ​២៦​ខែកក្កដា​ខាងមុខនេះ​ហើយក៏​មានកា​រ​ដង្ហែ​បក្ស​បញ្ចប់​នៅ​ថ្ងៃទី​២៧​។​ការចុះ​សួរ​សុខ​ទុ​និង​ពន្យល់​នៅ​ការ​គូស​សន្លឹកឆ្នោត​នោះ​មិនបាច់​មាន​ម៉ោង​កំណត់​នោះទេ​សំខាន់​ប្រជាពលរដ្ឋ​គាត់​ទំនេរ​។​

​លោក​បាន​ផ្ដាំផ្ញើ​ដល់​ក្រុម​បក្ស​ព្រមទាំង​សមាជិក​បក្ស​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ​ក៏​ដូច​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ទៅ​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ថិ​ត​នៅ​លេខ​រៀង​ទី​២០​មាន​រូប​សញ្ញា​ទេវតា​បាចផ្កា​ជា​សំ​គាស់​ហើយក៏​ជា​លេខ​រាង​ចុងក្រោយ​គេ​បង្អស់​។

​ព្រោះ​សន្លឹកឆ្នោត​១​សន្លឹក​របស់​បងប្អូន​គឺមាន​សារ​:​សំខាន់​ណាស់​នៅ​ការជ្រើសរើស​តំណាង​របស់ខ្លួន​ដើម្បី​បន្ត​ការដឹកនាំ​ប្រទេស​កម្ពុជា​ឲ​មាន​ភាព​រីកចំរើន​នៅ​អាណា​ត់ទី​៦​នេះ​៕S/​

​ចុះ​ពន្យល់​ណែនាំ​ពលរដ្ឋ​មូលដ្ឋាន​គូស​សន្លឹកឆ្នោត​នៅ​ស្រុក​ត្បែងមានជ័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម