បុរស​ថៃ​ម្នាក់​កាត់​លិង្គ​របស់​មិត្ត​ជិតស្និទ្ធ​បោះ​ឱ្យ​ឆ្កែ​ស៊ី បន្ទាប់ពី​មិត្តភក្តិ​ស្រវឹង​ម្នាក់​នោះ​ប៉ង​រួមភេទ​ជាមួយ​ប្រពន្ធ​ខ្លួន​

1448
ចែករម្លែក
  • 74
    Shares

​បុរស​ថៃ​ម្នាក់​បាន​កាត់​លិង្គ​របស់​មិត្តភក្តិ​ជិតស្និទ្ធ​របស់គាត់​ហើយ​បោះ​វា​ឱ្យ​ឆ្កែ​ស៊ី បន្ទាប់ពី​មិត្ត​ស្រវឹង​ជោគជាំ​ម្នាក់​នោះ “​ព្យាយាម​លួងលោម​ប្រលោម​ស្នេហ៍​” ជាមួយ​ប្រពន្ធ​ដែល​កំពុង​ដេកលក់​របស់គាត់​។​

​ស៊ូ​វីត ធីប​ចន្ថា អាយុ ៣៩ ឆ្នាំ​បានមក​ផឹក​នៅផ្ទះ​របស់​មិត្ត​រួម​ការងារ​របស់គាត់​ឈ្មោះ ពឹ​ម​សាក់ ប៉េ​ត​ប្រា​សឺត អាយុ ៥០ ឆ្នាំ និង​មិត្ត​ម្នាក់ទៀត​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ទី​២១​កក្កដា​នៅ​ខេត្ត​រាជា​បុរី ប្រទេស​ថៃ​។​

​ប៉ុន្តែ​នៅពេលដែល​អ្នក​ទាំង​៣​ចាប់ផ្តើម​ស្រវឹង ពឹ​ម​សាក់​និង​បុរស​ទី​៣​បាន​ទៅ​ទិញ​ស្រា​បន្ថែមទៀត ដោយ​ទុកឱ្យ​ស៊ូ​វីត នៅតែ​ម្នាក់ឯង​ជាមួយនឹង​ប្រពន្ធ​របស់គាត់ ឈ្មោះ ទីន អាយុ ៥២ ឆ្នាំ​។​

​ជាង​លាបថ្នាំ​រថយន្ដក្រុង​ម្នាក់នេះ​ត្រូវបាន​ចោទប្រកាន់ថា​ប៉ង​លូកលាន់​នាង ខណៈដែល​នាង​កំពុង​ដេកលក់​។​

​ការណ៍​នេះ​បានធ្វើឱ្យ​ភរិយា​របស់​ពឹ​ម​សាក់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ហើយ​នាង​បានរ​ត់ទៅ​ខាងក្រៅ​ស្រែ​ករក​ស្វាមី​របស់​នាង ដែល​ទើប​ត្រឡប់មក​ដល់ផ្ទះ​វិញ​។​

​ពឹ​ម​សាក់​ដែល​ខឹងសម្បារ​យ៉ាងខ្លាំង​នោះបាន​សារភាព​ប្រាប់​ប៉ូលិស​ថា គាត់​បាន​យក​ញញួរ​វាយ​ស៊ូ​វីត​ឱ្យ​សន្លប់ ហើយ​បន្ទាប់មក​បាន​យក​កាំបិត​ចុង​ស្រួច​កាត់​លិង្គ​របស់​ស៊ូ​វីត​បោះ​ឱ្យ​ឆ្កែ​ស៊ី​តែម្តង​។​

​ស៊ូ​វីត​បាន​ភ្ញាក់​ដឹងខ្លួន​នៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​បន្ទាប់ ដោយ​មិនដឹងថា​ហេតុអ្វី​បានជា​ខ្លួន​ដាច់​លិង្គ​នោះទេ​។

​គាត់​បាន​ប្រាប់​ប៉ូលិស​ថា “​ខ្ញុំ​បាន​ផឹកស្រា​បៀរ និង​ស្រាស​ជាមួយ​មិត្តភក្តិ​ខ្ញុំ​។ ខ្ញុំ​អត់​ចាំ​អ្វី​ផ្សេង​ក្រៅពីនេះ​ទេ​”​។

​ប៉ូលិស​បាន​ចាប់ខ្លួន​ពឹ​ម​សាក់ ដែល​សារភាពថា​បាន​វាយ​មិត្តភក្តិ​ខ្លួន​នឹង​ញញួរ និង​កាត់​លិង្គ​មិត្ត​បោះ​ឱ្យ​ឆ្កែ​ស៊ី​។

​ពឹ​ម​សាក់​បាន​ប្រាប់​ប៉ូលិស​ថា បន្ទាប់ពី​កាត់​លិង្គ​មិត្តភក្តិ​រួច គាត់​បាន​ប្រាប់​អ្នកជិតខាង​ឱ្យជួយ​ដឹក​បុរស​របួស​នោះ​ទៅ​មន្ទីរពេទ្យ​បា​អាន​ពង់​។​

​គាត់​និយាយថា “​នឹងធ្វើ​បែបនេះ​ម្តងទៀត​” ព្រោះ​ស៊ូ​វីត​បាន​ព្យាយាម​រួមភេទ​ជាមួយ​ប្រពន្ធ​គាត់​៕ ដោយ៖ កញ្ញាដាលីស

ករណី​កាត់​លិង្គ​មិត្តភក្តិ​នេះ​កើតឡើង​នៅ​ខេត្ត​រាជា​បុរី កាលពី​ថ្ងៃទី ២១ កក្កដា
ភរិយា​របស់​ពឹ​ម​សាក់ ឈ្មោះ​ទីន អាយុ ៥២ ឆ្នាំ កំពុង​រៀបរាប់​ប្រាប់​ប៉ូលិស​អំពី​រឿង​ហេតុដែល​បានកើត​ឡើង

ទីតាំងផ្សាយពាណិជ្ជកម្ម