ក្រុមគ្រូពេទ្យ​ត្រូវបាន​ដាក់​ប្រចាំការ​ជាមួយ​ពលរដ្ឋ ដែល​ជម្លៀស​ចេញពី​តំបន់​ទឹក​លិច​ស្រុក​សៀម​ប៉ាង​

1375
ចែករម្លែក
  • 4
    Shares

​ដោយ​: សុខុម / ស្ទឹងត្រែង​: ក្រោយពី​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ដង​ទ​ន្ល​សេកុង ស្ថិតក្នុង​ស្រុក​សៀម​ប៉ាង​ទទួលរង​នូវ​ទឹកជំនន់ ដោយសារ​ការបាក់​ទំនប់​នៅ​ប្រទេស​ឡាវ​។ គណៈ​កម្ម​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តស្ទឹងត្រែង បាន​ជម្លៀស​ពលរដ្ឋ​ចេញទៅ​កាន់​តំបន់​សុវត្ថិភាព​។

​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​រស្មី​កម្ពុជា ច​ប្រចាំខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​២៦​កក្កដា​នេះ​ឲ្យ​ដឹងថា ពេលនេះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង ក៏ត្រូវ​បាន​បញ្ជូន​ដាក់​ឲ្យ​ទៅ​ប្រចាំការ​ជាមួយ​ពលរដ្ឋ​ទាំងយប់​ទាំង​ថ្ងៃ​។ ព្រមទាំង​បាន​ពិនិត្យ ព្យាបាល​ជំងឺ និង​បាន​ចែក​ឱសថ​មុង​សុវត្ថិភាព​ទៅដល់​ប្រជាជន​។ នេះ​បើតាម​ការបញ្ជាក់​ពី​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម