នៅសល់​បី​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បោះឆ្នោត​! ត្រៀមខ្លួន​ហើយ​ឬ​នៅ​?

979
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅសល់ តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ថ្ងៃ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នឹង​មកដល់​។​សូម​បងប្អូន​ត្រៀមខ្លួន​ទៅ បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

សម្តេចតេជោហ៊ុនសែន(រូបថតផេកសម្តេចហ៊ុនសែន)

​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​នៅក្នុង​ផេ​ក​របស់លោក​នា​ព្រឹក​ថ្ងៃទី​២៦​ខែ​កក្កដា​នេះ​ថា​អរគុណ​បងប្អូន​ជនរួមជាតិ​ដែលមាន​ជំនឿ​ជឿជាក់​និង​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​តាំងពីដើម​រហូតមក​។​បងប្អូន​យល់ច្បាស់​ណាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​របស់​យើងទាំងអស់គ្នា​។ គ្រប់​អ្វីៗ​ទាំង​អស់​ដែល​គណបក្ស​ប្រជាជន​កំពុង​ខិតខំ​ធ្វើ គឺ​ដើម្បី​ផលប្រយោជន៍​កម្ពុជា​ទាំងមូល​។​

​សម្តេច​បន្តថា​ខ្ញុំ​សូម​អរគុណ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​និង​កូនក្មួយ​យុវជន​ដែល​បាន​ចូលរួម​ឃោសនា​ពន្យល់​ដល់​បង​ប្អួ​ន​ប្រជាពលរដ្ឋ​អោយបាន​យល់ច្បាស់​នូវ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជា​ជន​ក​ម្ព​ជា​និង​សិទ្ធិសេរីភាព​ព្រមទាំង​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។ ព្រោះថា​ការបោះឆ្នោត គឺ​ពង្រឹង​នូវ​សិទ្ឋិ​សេរីភាព ល​ទ្ឋិ​ប្រជាធិបតេយ្យ ដែលនាំឲ្យប្រទេស​ជាតិ​យើង​កាន់តែ​រីកចម្រើន​។​

​សម្តេច​បាន​សរសេរ​​នៅ​ចុង​បញ្ច​ប់​ថា​យើងទាំងអស់គ្នា បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០ នៅ​ថ្ងៃទី ២៩ កក្កដា ខាងមុខនេះ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម