សហគមន៍​ខ្មែរអ៊ីស្លាម សង្កាត់​ព្រែកប្រា ថា​មិន​ប្តូរ​យក​សង្គ្រាម​ជំនួស​សុខសន្តិភាព​

864
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ក្រុម​សាសនិក​ខ្មែរអ៊ីស្លាម​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ប្ដេជ្ញា​ថា ពួកគាត់​នឹងមិន​ផ្លាស់ប្តូរ​យក​សង្គ្រាម ជំនួស​ឱ្យ​សន្តិភាព​របស់​កម្ពុជា ដែលមាន​សព្វថ្ងៃ​នេះឡើយ​។

​ពួកគាត់​ប្តេជ្ញា​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​ឱ្យបាន​នូវ​សន្តិភាព ស្ថិរភាព ហើយ​ថា​នឹង​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ​បន្តទៀត​។​

​ការអះអាង​នេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល លោក​ឧកញ៉ា អូស្មាន ហាស្សាន់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ចលនា​សាសនិក​ឥស្លាម របស់​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​សំណេះសំណាល និង​ឃោសនា​រក​សំឡេងឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៥ ខែកក្កដា។

​នៅក្នុង​ឱកាស​នោះ លោក​ប្រធាន​គណៈ​ចលនា ក៏បាន​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​ទាំង​១១​ខ របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ត នា​អាណត្តិ​ទី​៦ ឆ្នាំ ២០១៨-២០២៣ ។​

​បន្ទាប់មក ថ្នាក់ដឹកនាំ​គណៈ​ចលនា ដឹកនាំ​ដោយ លោក​ឧកញ៉ា អូស្មាន ហាស្សាន់ ក៏បាន​បន្ត​ជួប​សំណេះសំណាល​និង​ឃោសនា​រក​សំឡេងឆ្នោត ជាមួយ​ប្រជាពលរដ្ឋ​នៅ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល​៕ ​/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម