​តុលាការ​រាជធានី​ភ្នំពេញ​ដាក់ទោស​៥​នាក់​ក្នុង​ម្នា​ក់ជាង​១០០​ឆ្នាំ​ជា​ក្រុម​ប្លន់​សម្លាប់

1231
ចែករម្លែក

​(​ភ្នំពេញ​)៖​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​តុលាការ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៧​បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ស្រី​-​ប្រុស ចំនួន​៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្លន់​ចំនួន​៦​ករណី ដែល​មានទោស​ក្នុង​ម្នាក់​រហូតដល់​ជាង​
១០០​ឆ្នាំ​។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ជនជាប់ចោទ​ទាំងនោះ​មាន​ប្រុស​៣​នាក់​និង​ស្រី​២​នាក់​រួមមាន ទី​១​ឈ្មោះ សេត ម៉ាត់​រ៉ូ​ហ្សេ​ត អាយុ​២២​ឆ្នាំ ដាក់ពន្ធនាគារ​ចំនួន​១២៨​ឆ្នាំ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​ហិង្សា​បណ្តាល​ឲ្យ​ស្លាប់​ជនរងគ្រោះ កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ និង​ពីបទ​មិន​រាងចាល​។​ទី​២ ឈ្មោះ ប៉ែន ចំណាប់ អាយុ​១៨​ឆ្នាំ ដាក់ពន្ធនាគារ​១២០​ឆ្នាំ និង​ទី​៣​ឈ្មោះ អ៊ឹម សុ​ភ័​ក្រ អាយុ​២៣​ឆ្នាំ ដាក់ពន្ធនាគារ​ចំនួន​១២០​ឆ្នាំ​។

ចំណែក​ស្ត្រី​២​នាក់​ទៀត មានឈ្មោះ ពេជ្រ សូ​ណែ​ត អាយុ​២២​ឆ្នាំ និង​ឈ្មោះ ញ៉ែម កន្និដ្ឋា អាយុ​២០​ឆ្នាំ ចំនួន​១០៩​ឆ្នាំ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​ហិង្សា​បណ្តាល​ឲ្យ​ស្លាប់​ជនរងគ្រោះ កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ និង​ពីបទ​មិន​រាងចាល និង​បង្គាប់​ឲ្យ​ចាប់ឃុំខ្លួន​ឈ្មោះ អេង អា​រី​ពី​ន​។​

​ប្រភព​ដដែល​បាន​បន្តថា​ជនជាប់ចោទ​ទាំង​៤​នាក់ ក្នុងចំណោម​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ ២០១៥​។ ចំណែក​ម្នាក់ទៀត​ឈ្មោះ អ៊ឹម សុ​ភ័​ក្រ ត្រូវបាន​ចាប់ខ្លួន​មួយខែ​ក្រោយមក​។ ពួកគេ​ទាំងអស់គ្នា គឺជា​បក្ខពួក​ក្រុមចោរ​ប្លន់ ដែល​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បាញ់​ស្លាប់​២​នាក់ នៅ​ភ្នំ​ប្រសិទ្ធិ៍​កាលពី​ឆ្នាំមុន​។​

តាម​អង្គហេតុ​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ ក្រុមចោរ​មួយក្រុម​បាន​ប្លន់​បាញ់​ជនរងគ្រោះ​ឈ្មោះ ឌិន តារា​រិ​ទ្ធិ ចំក្បាល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​ក្នុង​ខណ្ឌទួលគោក ដើម្បី​យក​ម៉ូតូ​ម៉ាក​ឌ្រី​ម​ស៊េរី ២០១៥​។

ក្រោយមក​កម្លាំង​អាវុធហត្ថ​បាន​តាម​ចាប់​ជនសង្ស័យ បាន​ទាំងអស់​ដែលមាន​ឈ្មោះ​ដូចខាងលើ​។​នៅពេល​នាំ​កម្លាំង​សមត្ថកិច្ច​ទៅដល់​ទីនោះ អាវុធហត្ថ​បាន​បាញ់​តដៃ​ជាមួយ​ក្រុម​ជនសង្ស័យ​២​នាក់ រហូតដល់​ស្លាប់​ឈ្មោះ ម៉ី និង​ឈ្មោះ លីម​៕S/ ដោយ​៖​សហការី​

​តុលាការ​រាជធានី​ភ្នំពេញ​ដាក់ទោស​៥​នាក់​ក្នុង​ម្នា​ក់ជាង​១០០​ឆ្នាំ​ជា​ក្រុម​ប្លន់​សម្លាប់(រូប៖សហការី)

ទីតាំងផ្សាយពាណិជ្ជកម្ម