ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​នឹង​ខ្សែបម្រើ ធី​អា​ហ្គោ អាល​កាន​តា​រ៉ា ក្នុងតម្លៃ​៦២​លាន​ផោន​

894
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ឆេ​ល​ស៊ី​សុទ្ធតែ​ចាប់អារម្មណ៍​ចង់​ផ្ទេរ​ខ្សែបម្រើ ធី​អា​ហ្គោ អាកា​នតា​រ៉ា (Thiago Alcantara) របស់​ក្លឹប Bayern Munich ហើយ​ពួកគេ​ចង់​សម្រេច​កិច្ច ព្រមព្រៀង​នៅ​រដូវក្តៅ​នេះ​។​

​​អតីត​កីឡាករ​របស់​ក្លឹប​បា​សេ​ឡូ​ណា​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ច​ព្រម​ប្រៀង​ផ្ទេរ​ពី​ក្របខណ្ឌ Bundesliga ក្នុង​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់ ហើយ​នៅពេលនេះ​ហាក់ដូច​មាន​ទិសដៅ​ឆ្ពោះ មកកាន់​ប្រទេស​អង់គ្លេស​។​

​ទាំង​ក្លឹប​យូ​ណាយ​ធី​ត​និង​ក្លឹប​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​ចង់បាន​កីឡាករ​រូបនេះ​មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ស្របពេល​មានការ​អះអាងថា ក្លឹប​បា​សេ​ឡូ​ណា​ក៏​ចាប់អារម្មណ៍​ផងដែរ ប៉ុន្តែ​ប្រសិនបើ​ក្លឹប Bayern Munich រារាំង កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ នឹងមិន​ទៅណា​ទេ ដោយសារតែ​ប្រធាន បច្ចេក​ទេ ហាសាន សាលី​ហា​មី​ដ​ហ្ស៊ី​ច (Hasan Salihamidzic) អន្ទះសា​ចង់​រក្សាទុក កីឡាករ​រូបនេះ​។​
​ ​
​ក្លឹប Bayern មាន​ខ្សែបម្រើ​កណ្តាល​ច្រើន ហើយ​ត្រូវការ​ជម្រុះ​ចោល​ខ្លះ​មុនពេល​រដូវ​កាល ទិញដូរ​បិទទ្វារ ប៉ុន្តែ​កីឡាករ អាល​កាន​តា​រ៉ា មិន​ទំនងជា​ស្ថិតនៅលើ​តារាង​កីឡាករ ដែល​ត្រូវ​ចាក ចេញ​ជា​ចម្បង​នោះទេ​។​
​ ​
​លោក សាលី​ហា​មី​ដ​ហ្ស៊ី​ក បាន​និយាយថា “​ប្រាកដ​ណាស់ យើង​មាន​ផែនការ​ជាមួយ គាត់ ។ វា​នឹង​មានការ​ប្រជែង​យក​កៅអី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ដោយសារ​តែមាន​ខ្សែបម្រើ​៩​រូប​”​។​
​ ​
​គេ​ជឿថា អាល​កាន​តា​រ៉ា នឹង​ទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់ ខណៈ​កីឡាករ​រូបនេះ​ស្ថិតក្នុង​កម្រិត កំពូល​នៃ​អាជីព​របស់ខ្លួន ហើយ​មានការ​អះអាងថា អាច​នឹងមាន​តម្លៃ​៦២​លាន​ផោន​។​
​ ​
​តម្លៃ​នេះ​អាច​នឹងធ្វើ​ឲ្យ​ក្លឹប​បា​សេ​ឡូ​ណា​ស្ទាក់ស្ទើរ ដោយសារ​ពួកគេ​មិន​ចង់​លក់​អតីត កីឡាករ​ម្នាក់ទៀត ហើយ​វា​ធ្វើ​ឲ្យ​ក្លឹប​ឆេ​ល​ស៊ី​និង​យូ​ណាយ​ធី​ត​ក្លាយជា​ក្លឹប​ពីរ​គត់​ដែលជា​ជម្រើស​។​
​ ​
​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​សារភាព​កាលពី​ថ្ងៃ​អង្គា​រថា លោក​មានបំណង នាំយក​កីឡាករ​ពីររូប​បន្ថែម​ទៀត​មុន​រដូវ​កាល​ទិញដូរ​បិទទ្វារ ស្របពេល​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ត្រៀម​រុះរើ​ក្រុម​ឆេ​ល​ស៊ី​ផងដែរ​នោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ធី​អា​ហ្គោ អាកា​នតា​រ៉ា (Thiago Alcantara)

ទីតាំងផ្សាយពាណិជ្ជកម្ម