អាជ្ញាធរ​ម៉ា​កាវ​ប្រកាស​បិទ​ទីលានប្រណាំង​ឆ្កែ​

1259
ចែករម្លែក

​អាជ្ញាធរ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ នៃ​ប្រទេស​ចិន ប្រកាស​យក​សត្វ​ឆ្កែ​ប្រណាំង​ជាង ៦០០ ក្បាល​ទៅ​ចិញ្ចឹម នៅមុន​ការបិទ​ទីលាន​រត់ប្រណាំង​របស់​ពួកវា​ដែលមាន​តែមួយគត់​នៅ​ប្រទេស​ចិន​។​

​ចំណាត់ការ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស​ជា​យូរ​មកហើយ​រវាង​រដ្ឋ​អំណាច​ដែនដី​នេះ នឹង សកម្មជន​ការពារ​សិទ្ធិ​សត្វ និង​ស្ត្រី​ពាណិជ្ជករ​ដ៏​ល្បីឈ្មោះ​ម្នា​ក់នៅ​ដែនដី​នេះ​ឈ្មោះ អែន​ជេ​ឡា លឹ​ង (Angela Leong) ដែលជា​ភរិយា​ទី​៤ របស់​មហាសេដ្ឋី​ល្បែង ស្ទែ​ន​លី ហូ (Stanley Ho)​។​

​លោកស្រី អែន​ជេ​ឡា លឹ​ង ដែលជា​សមាជិកសភា​ម៉ា​កាវ ដុះ​ស្លែ និង​ជា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Yat Yuen ដែលជា​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​លើ​ទីលានប្រណាំង​ឆ្កែ Macau’s Canidrome Club បាន​រង​ការរិះគន់​ពី​សំណាក់​អង្គការ​ការពារ​សិ​ទិ្ធ​សត្វ​ដូចជា​អង្គការ Anima មាន​មូលដ្ឋាន​នៅ​ម៉ា​កាវ ជាដើម​ដែល​និយាយថា ឆ្កែ​រត់ប្រណាំង​បាន​រង​ការធ្វើ​បាប​យ៉ាង​ឃោរឃៅ​។​

​ក្រុមហ៊ុន Yat Yuen បាន​ច្រានចោល​ការអះអាង​ទាំងនេះ​ម្តង​ហើយ​ម្តងទៀត ហើយក៏​តែងតែ ច្រានចោល​សំណើសុំ​ការបំភ្លឺ​ដែរ​។

​រដ្ឋាភិបាល​ម៉ា​កាវ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា ក្រុមហ៊ុន Yat Yuen មិនបាន​ផ្តល់​ដំណោះស្រាយ​ប្រកបដោយ​ការទទួលខុសត្រូវ​ចំពោះ​ឆ្កែ​ទាំង​នេះឡើយ ទោះបីជា​ដឹងថា ការជួល​របស់ខ្លួន​បាន​ផុតកំណត់​ចាប់តាំងពី​ដើមឆ្នាំ​២០១៦ ក្តី​។ ហើយ​ជា​លទ្ធផល ក្លឹប​ឆ្កែ រត់ប្រណាំង​នេះ​ត្រូវបាន​បិទ​ជា​ស្ថាពរ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម