នារី​ពេល​ចូល​បន្ទប់ទឹក​មិនគួរ​ធ្វើ​រឿង​ទាំងនេះ​ទេ​

1202
ចែករម្លែក

​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង បង្ហាញ​អ្នក​ពី​រឿង​ដែល​នារី​មិនគួរ​ធ្វើ ពេលដែល​ចូល​បន្ទប់ទឹក ព្រោះ​អាច​នាំ ជំងឺ​ចូលខ្លួន​បាន​នៅពេលដែល​មិន ប្រយ័ត្ន​។​តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
1. អ្នក​មិនគួរ​ប្រើ​ក្រដាស​ជូត មាត់​ដែល​ទុក​ក្នុង​កាបូប​យូរ​នៅពេល ដែល​ចូល​បន្ទប់ទឹក​ឡើយ ព្រោះ​ក្នុង ក្រដាស​នោះ​អាច​ជាប់​មេរោគ​ច្រើន ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ផ្លូវភេទ អ្នក​ណាស់ ។​
​ ​
2.​អ្នក​មិនគួរ​ប្រើ​ក្រដាស​ជូត​មាត់​ដែល​មិន​ដាក់​ក្នុង​ថង់​យកមក​ជូត​កន្លែង​សម្ងាត់​អ្នក​ឡើយ នៅពេលដែល ចូល​បន្ទប់ទឹក ព្រោះ​មេរោគ​ដែលមាន លើ​នោះ​អ្នក​មិនអាច​មើលឃើញ​ឡើយ​។ ជា​ហេតុដែល​ធ្វើឱ្យ​សុខភាព​អ្នក​ងាយ កើតមាន​បញ្ហា​ណាស់​ក្រោយពេល ដែល​ប្រើ​រួច ។​
​ ​
3. អ្នក​មិនគួរ​ប្រើ​ក្រដាស​ជូត មាត់​តាម​ទីសាធារណៈ​ដែល​គេ​ដាក់​ក្នុង​បង្គន់​នោះទេ ព្រោះ​ក្រដាស បែបនេះ អាចធ្វើឱ្យ​អ្នក​ឆ្លង​មេរោគ​ចូលខ្លួន​ដោយ​មិនដឹង​ខ្លួន ។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន ក្នុងការ​ប្រើប្រាស់​ក្រដាស​ជូត​មាត់​បែបនេះ​។​
​ ​
4.​ក្រោយ​ពេលដែល​អ្នក​បត់ ជើង​តូច​រួច អ្នក​អាច​ប្រើ​ក្រដាស​ជូត មាត់​ជូត​នៅពេល​ខ្លះ ប៉ុន្តែ​កុំ ញឹកញាប់​ពេក ទើប​មិន​ងាយ​ប៉ះពាល់​ដល់​សុខភាព ។ នៅពេលដែល​អ្នក​ជូត អ្នក​មិនគួរ​ប្រើ កម្លាំង​ធ្ងន់​នោះទេ ដោយ​ផ្តិត​តិចៗ​បាន​ហើយ ទើប​មិន​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​កន្លែង​សម្ងាត់ របស់​អ្នក ៕ ដោយ​: health.com.kh


ទីតាំងផ្សាយពាណិជ្ជកម្ម