ក្រោយ​ជំនន់​ទឹកភ្លៀង​ស្រក​ចុះ​អស់​នឹងធ្វើ​ការជួសជុល ផ្លូវ លូ ឡើងវិញ​,​ស្ថាបនា​ផ្លូវ​ថ្មី​ក្នុង​សង្កាត់​២​នៅ​ខណ្ឌដង្កោ​

863
ចែករម្លែក
  • 1
    Share

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ក្រោយ​ជំនន់​ទឹកភ្លៀង​ស្រក​ចុះ​អស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការស្ថាបនា​ផ្លូវ​ថ្មី​និង​ជួសជុល​កែលម្អរ​ឡើងវិញ​ផ្លូវ​ដែល​រងគ្រោះ​ដាច់​ដោយសារ​ជំនន់​ទឹកភ្លៀង​និង​ដាក់​ប្រព័ន្ធ​លូ​ថ្មី​នៅក្នុង​សង្កាត់​ចំនួន​២​នៅ​ខណ្ឌដង្កោ​ផ្លូវ ឡើងវិញ ។ ក្នុងនោះ​មាន​សហគមន​អន្លង់​គង ក្នុងភូមិ​អន្លង់​គង​ថ្មី​សង្កាត់​ព្រៃ​ស​ធ្វើ​ផ្លូវ​៣​ខ្សែ​រួម​និង​ការ​ដាក់លូ និង​សង្កាត់​សាក់ សំពៅ​នឹង​ស្ថាបនា​ផ្លូវ​ឡើងវិញ​ចំនួន​២​ខ្សែ​ដែល​ទទួលរង​ខូចខាត​ដោយសារ​ទឹក​ហូរ​ផ្តាច់​ផ្លូវ ។​
ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​នៅពេលដែល​លោក​ណែ​នាំទៅ​មន្ទីរជំនាញ ខណៈ​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​សហគមន​អន្លង់​គង​ក្នុងភូមិ​អន្លង់​គង​ថ្មី​សង្កាត់​ព្រៃ​ស​និង​បន្ត​ចុះទៅពិនិត្យ​និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​ទទួលរង​ការលិចលង់​ដោយ​ទឹកជំនន់​នៅ​សង្កាត់​សាក់ សំពៅ ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា​នេះ​។​
​ការចុះ​ត្រួតពិនិត្យ​និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​សហគមន​អន្លង់​គង ក្នុងភូមិ​អន្លង់​គង​ថ្មី​សង្កាត់​ព្រៃ​ស លោក ឃួ​ង ស្រេង បាន​សន្យាថា​នឹង​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន​៣​ខ្សែ​រួម​និង​ការ​ដាក់លូ​ជូន​ប្រជាពលរដ្ឋ​ខណៈដែល​ផ្លូវ​៣​ខ្សែ​នេះ​កំពុង​ឈូសឆាយ​ចាក់​ថ្ម​ហើយ​នោះ​។​
លោក​អភិបាល​រាជធានី បានបញ្ជាក់​ទៀតថា​៖ ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី មាន​ភារកិច្ច​មួយទៀត នោះ​គឺ​ចលនា​ប្រជាពលរដ្ឋ​ឱ្យទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទៅ​២៩ ខែកក្កដា ខាងមុខនេះ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅក្នុង​សហគមន​នេះ សូម​ទៅ​បោះឆ្នោត​ទាំងអស់គ្នា ហើយ​ក្រោយ​ការបោះឆ្នោត បើ​ទទួលបាន​លទ្ធផល​ល្អ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ស្ថាបនា​ផ្លូវ​៣​ខ្សែ​នេះ​ជា​ផ្លូវ​បេតុង​ជូន​តែម្តង រួម​និង​ការ​ដាក់លូ​ទំហំ​៨​តឹក​អោយ​ថែមទៀត​។​
​ជាមួយគ្នា​នោះដែរ លោក​សៀង សុផាត អាយុ​៥៨​ឆ្នាំ លោក ថាច សាឡ​ន អាយុ​៤៤​ឆ្នាំ​និង អ្នក​មីង​ឈ្មោះ​បាន កេង អាយុ​៦៤​ឆ្នាំ ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​សហគមន​អន្លង់​គង ភូមិ​អន្លង់​គង​ថ្មី​សង្កាត់​ព្រៃ​សមាន​ប្រសាសន៍​លើកឡើង​ស្រដៀង​គ្នា​ថា ៖​ពួកគាត់​ពិតជា​រីករាយ​ណាស់ ដែល​បាន​លោក​អភិបាល​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​ចុះមក​សួរសុខទុក្ខ​និង​បាន​កសាង​ផ្លូវ លូ​អោយ​ពួកគាត់​ថែមទៀត​នេះ ។ ពួកគាត់​បញ្ជាក់ថា​៖ ពីមុន​សហគមន​រប​ស់​ពួកគាត់​រស់នៅ បាន​ទទួលរង​ការលិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​ពិបាក​ក្នុងការ​រស់នៅ ។ តែ​ពេលនេះ​មិន​ត្រឹមតែ​អភិបាល​រាជធានី​ភ្នំពេញ​ធ្វើ​ផ្លូវ​ឱ្យ​ប៉ុណ្ណោះ​ទេ គឺ​នៅបាន​ស្ថាបនា​លូ​ឱ្យ​បន្ថែមទៀត​។​
ប្រជាពលរដ្ឋ​បាន​សន្យាថា ពួកគាត់​នឹង​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែ​កក្ដ​ដា ២០១៨​ទាំងអស់គ្នា​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេសជាតិ ហើយ​គណបក្ស​ដែល​ពួកគាត់​ត្រូវតែទៅ​បោះឆ្នោត​ជូន​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​២០ ដើម្បីអោយ​សម្តេច​តេ​ជោ​ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​បន្តទៀត ។ មាន​សម្តេច​តេ​ជោ​ហ៊ុន សែន គឺមាន​ការអភិវឌ្ឍ​រីក​ប្រទេសជាតិ​អោយ​រីកចំរើន​។​មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ​បាន​បញ្ជាក់ដែរថា​៖ សហគមន​អន្លង់​គង មាន​ផ្ទៃដី​ជិត​១០​ហិកតា មាន​ប្រជាពលរដ្ឋ​រស់នៅ​ជិត​៣០០​គ្រួសារ និង​អ្នក​មានឈ្មោះ​ទៅ​បោះឆ្នោត​ប្រមាណ​៧០០​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម