រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថា កូរ៉េខាងជើង​នៅតែ​បង្កើត​វត្ថុ​ធាតុ​នុយក្លេអ៊ែរ​

2989
ចែករម្លែក

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផម​ផេវ បាននិយាយប្រាប់សមាជិកសភាកាលពីថ្ងៃពុធទី២៥កក្កដាថា កូរ៉េខាងជើងនៅតែបង្កើតវត្ថុធាតុនុយក្លេអ៊ែរ គឺ៦សប្តាហ៍ បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយថា ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចប់ហើយ។

លោក ម៉ៃ ផម​ផេវ បានប្រាប់សមាជិកព្រឹទ្ធសភាថា ” ពិតណាស់ កូរ៉េខាងជើងបន្តផលិតវត្ថុធាតុនុយក្លេអ៊ែរ”។

លោក ដូណាល់ ត្រាំ បានជួបជាមួយ លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង នៅសិង្ហបុរី កាលពីថ្ងៃទី១២ខែមិថុនា ជាទីដែល សហរដ្ឋអាមេរិក បាននិយាយថា លោក គីម ជុង អ៊ុន បានយល់ព្រមរំលាយចោល អាវុធនុយក្លេអ៊ែររបស់លោក ទាំងស្រុង។

បន្ទាប់ពីកិច្ចជំនួបកំពូលនោះ លោក ដូណាល់ ត្រាំ បាននិយាយថា ” មិនមានការគំរាមកំហែងនុយ ក្លេអ៊ែរពីកូរ៉េខាងជើងទេ” ប៉ុន្តែ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក បានប្រឈមនឹងការរិះគន់អំពីកង្វភាពជឿនលឿន ឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

ទោះយ៉ាងនេះក្តី លោក ម៉ៃ ផម​ផេវ បានអះអាងថា “ការជឿនលឿនកំពុងកើតឡើង ” ហើយថាលោក ដូណាល់ ត្រាំ មានសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង “៕ដោយ:សុខា/SN

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផម​ផេវ បានប្រាប់សមាជិកសភា កាលពីថ្ងៃពុធថា កូរ៉េខាងជើងនៅតែបង្កើតវត្ថុធាតុនុយក្លេអ៊ែរ

ទីតាំងផ្សាយពាណិជ្ជកម្ម