តើ​ព្រះ​ចន្ទ​ឈាម​ឬ​ចន្ទ​គ្រាស​ក្រហម នឹងមាន​ឥទ្ធិពល​លើ​តារានិករ​ណាខ្លះ​?

1382
ចែករម្លែក

​ព្រះ​ចន្ទ​ឈាម ឬ ចន្ទ​គ្រាស​ក្រហម នឹង​មកដល់​នៅ​ថ្ងៃទី ២៧ និង ២៨ កក្កដា (​ពាក់កណ្តាល​អា​ធ្រា​ត្រ​ដល់​ម៉ោង​៦​ព្រឹក​)​។​

​ខណៈដែល​ព្រឹត្តិការណ៍​លើ​មេឃ​នេះ​ស្តាប់ទៅ​គួរឱ្យខ្លាច វា​គ្រាន់តែ​ជា​លទ្ធផល​នៃ​ស្រមោល​ផែនដី​បាំង​ជិត​ព្រះ​ចន្ទ​សម្រាប់​រយៈពេល​មួយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​របៀប​ដែល​ព្រះ​ចន្ទ​ឈាម​ឬ​ចន្ទ​គ្រាស​ក្រហម​ប៉ះពាល់​ដល់​អារម្មណ៍​មនុស្ស​គឺ​ពិតជា​គួរឱ្យ​ភ័យខ្លាច​មែន​។​

​ប្រសិនបើ​អ្នកដឹង​អំពី​ហោរាសាស្ត្រ អ្នក​ច្បាស់​ជា​ដឹងថា​ព្រះ​ចន្ទ​ដើរតួ​យ៉ាងសំខាន់​។ ព្រះ​ចន្ទ​ពេញវង់​ត្រូវបាន​គេ​ដឹង​គ្រប់គ្នា​នៅក្នុង​សហគមន៍​ហោរាសាស្ត្រ​ថា​ជះឥទ្ធិពល​លើ​តារានិករ​មួយចំនួន តាមរបៀប​ផ្សេងៗ​គ្នា​។ ព្រះ​ចន្ទ​ឈាម​ក៏​អាចមាន​ឥទ្ធិពល​ស្រដៀង​គ្នា​ដែរ ដោយ​ធ្វើឱ្យ​អារម្មណ៍​មនុស្ស​ប្រែប្រួល បង្កើតឱ្យមាន​ការខ្វែង​គំនិត​គ្នា​នៅក្នុង​បណ្តាញ​ទំនាក់ទំនង និង ក៏​ធ្វើឱ្យមាន​អារម្មណ៍ល្អ​ដែរ​។​

​ចន្ទ​គ្រាស​ដែល​នឹង​មកដល់​នៅ​ថ្ងៃ​សុក្រ​ទី​២៧​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ភាពខ្លាំង​ក្លា​ណាស់ ព្រោះ​វា​នឹងមាន​រយៈពេល​យូរ​បំផុត​ប្រចាំ​សតវត្សរ៍​ទី​២១​នេះ​។ ចន្ទ​គ្រាស​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​រយៈពេល​ប្រហែល ១ ម៉ោង និង ២៣ នាទី​។​

​ចង់ដឹងថា​តើ​ព្រះ​ចន្ទ​ឈាម​នឹង​ប៉ះពាល់​ដល់​អ្នក​យ៉ាងដូចម្តេចខ្លះ​? សូម​ពិនិត្យ​ទាំងអស់គ្នា​។​

* ហោរាសាស្ត្រ​ទាក់ទង​នឹង​ព្រះ​ចន្ទ​ឈាម​

​យោងតាម​វេ​ប​សាយ​ហោរាសាស្ដ្រ​ឈ្មោះ Astrology King ចន្ទ​គ្រាស​ខែតុលា​ឆ្នាំ​២០១៨​នេះ គឺ​រង​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​ពី​ភព​អង្គារ ដែល​ប្រាកដជា​ធ្វើឱ្យ​ចន្ទ​គ្រាស​ជះ​ផលប៉ះពាល់​លើ​អារម្មណ៍​របស់​មនុស្ស​។​

​គ្រូ​ហោរាសាស្ត្រ នាង ជេ​មី ផា​ឌ្រី​ច បាន​និយាយថា “​កំហឹង​និង​ភាពមិន​សប្បាយចិត្ត​រប​ស់​ភព​អង្គារ​អាច​ប្រែ​ទៅជា​សកម្មភាព​ខ្ជីខ្ជា​យ៉ាង​ងាយ ដោយសារតែ​ឥទ្ធិពល​ដ៏​កំណាច​ជះ​ទៅលើ​ភព​អ៊ុយ​រ៉ា​នុស​។ ឥទ្ធិពល​ទន់ភ្លន់​ពី​ភព​សៅរ៍​នឹង​ធ្វើឱ្យ​អារម្មណ៍​មនុស្ស​រាង​ត្រជាក់​បន្តិច ហើយ​ភព​គ្មាន​ចលនា​មួយចំនួន​នឹង​ផ្តល់​ភាព​អត់ធ្មត់​និង​ការសម្រេចចិត្ត​នឹងធឹង​ក្នុងពេល​មាន​វិបត្តិ​។ ទោះយ៉ាងណា ភព​ទាំងនេះ​ក៏​អាច​បង្កឱ្យមាន​អារម្មណ៍​ឆេវឆាវ​និង​បញ្ហា​ផ្លូវ​ចិ​ត្ដ​ផងដែរ​។​

​នាង ជេ​មី ផា​ឌ្រី​ច បាន​បន្ដទៀតថា “​ចន្ទ​គ្រាស​នេះ​នឹង​ជះឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក ទំនាក់ទំនង​ស្នេហា និង ផ្ទះសម្បែង​ព្រមទាំង​គ្រួសារ​របស់​អ្នក​។ ចន្ទ​គ្រាស​រយៈពេល​យូរ​បំផុត​ប្រចាំ​សតវត្សរ៍​នេះ​នឹងមាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​លើ​ជីវិត​ឯកជន​របស់​អ្នក​”​។​

​តារានិករ​ទាំង​៣ គឺ កុម្ភៈ​រាសី (២០​មករា​-១៨​កុម្ភៈ​) មកររាសី (២១​ធ្នូ​-២០​មករា​) និង សីហរាសី (២២​តុលា​-២៣​សីហា​) នឹងរង​ឥទ្ធិពល​ខ្លាំងក្លា​ជាងគេ​ពី​ចន្ទ​គ្រាស​ក្រហម​នេះ​។​

​កុម្ភៈ​រាសី នឹង​ឃើញ ពួកគេ​មាន​អារម្មណ៍​តានតឹង​ខ្លាំង​អំឡុងពេល​រា​ហ៊ូ​កំពុង​ចាប់​ចន្ទ​។ ពួក​គ្រូ​ហោរាសាស្ត្រ​បានផ្តល់​អនុសាសន៍​ឱ្យ​ចំណាយ​ពេលធ្វើ​សមាធិ​ដើម្បី​កុំឱ្យ​មាន​អារម្មណ៍​ច្របូកច្របល់​។​

​វេ​ប​សាយ Star Sign Style បាន​កត់សម្គាល់ថា ទាំង កុម្ភៈ​រាសី និង មកររាសី នឹងមាន​អារម្មណ៍​ពុះកញ្ជ្រោល​ពោរពេញ​ដោយ​ការតាំង​ចិត្ត​ក្នុង​ការធ្វើ​អ្វីមួយ​ឱ្យ​សម្រេច​ទាល់តែ​បាន​អំឡុង​ចន្ទ​គ្រាស​ក្រហម​នេះ​។ នេះ​ជាការ​ល្អ​មួយ​សម្រាប់​មនុស្ស​កើត​ក្នុង​មកររាសី ដែលមាន​ទម្លាប់​ធ្វើ​ច្រើនជាង​និយាយ​។​

​វេ​ប​សាយ Madame Clairvoyant បានផ្តល់​អនុសាសន៍​ឱ្យ​បណ្តែតបណ្តោយ​តាម​អារម្មណ៍​មិនអាច​ត្រួតត្រា​នោះ​ទៅ មិនចាំបាច់​បារម្ភ​ពេក​នោះទេ​។​

​ចំពោះ​សីហរាសី​វិញ អ្នក​អាច​រំពឹងថា​នឹងមាន​អារម្មណ៍​មិន​ស្រួល​បន្តិចបន្តួច​អំឡុង​ព្រះ​ចន្ទ​ឈាម​។ យោងតាម​វេ​ប​សាយ Madame Clairvoyant សីហរាសី​ក៏​រំពឹង​ផងដែរ​ថា​នឹង​ទទួលបាន​ថាមពល​ល្អៗ​ក្នុងអំឡុង​ពេលវេលា​នេះ​។​

​វេ​ប​សាយ​នេះ​លើកឡើងថា “​នៅ​សប្តាហ៍​នេះ អ្នក​អាច​ត្រឡប់​ទៅរក​ខ្លួនឯង​ដែល​អស្ចារ្យ​និង​ភ្លឺ​ចិញ្ចាច​ម្តងទៀត បន្ទាប់ពី​ទទួល​ចំណាំងផ្លាត​ពី​ពន្លឺ​មាស​របស់​ព្រះអាទិត្យ​”​។​

​អំឡុង​ព្រះ​ចន្ទ​ឈាម​នេះ ព្រះ​ចន្ទ​និង​ភព​អង្គារ​នឹង​នៅ​ទន្ទឹមគ្នា​ជាមួយ​ផ្កាយ​កុម្ភៈ​រាសី​។ យោងតាម​វេ​ប​សាយ Astrology King នេះ​នឹង​បំផុស​មហិច្ឆតា​ខាងក្នុង​របស់​អ្នក​កើត​ក្នុង​កុម្ភៈ​រាសី និង​ធ្វើឱ្យ​ពួកគេ​ពោរពេញ​ដោយ​ទឹក​ចិត្តជា​អ្នក​ចម្បាំង​ផងដែរ​។​

​វេ​ប​សាយ​នេះ​បាន​លើកឡើងថា “​ព្រះ​ចន្ទ​នៅ​ទន្ទឹម​ជាមួយ​ភព​អង្គារ​គឺជា​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​បំផុត​នៅលើ​ចន្ទ​គ្រាស ហើយ​វា​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​មោះមុត សិច​ស៊ី និង​ក្លាហាន​។ សភាវគតិ​និង​ស្មារតី​ប្រយុទ្ធ​ដ៏​រហ័សរហួន​របស់​អ្នក​អាច​ត្រូវបាន​ប្រើ​ដើម្បី​ការពារ​ផ្ទះ​និង​គ្រួសារ​របស់​អ្នក​។ ទោះយ៉ាងណា វា​នឹង​ពិបាក​បន្តិច​ក្នុងការ​គ្រប់គ្រង​អារម្មណ៍​ពុះកញ្ជ្រោល​របស់​អ្នក​។ ប្រសិនបើ​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ឆាប់​ខឹង ខ្វះ​ការអត់ធ្មត់ ថប់​បារម្ភ ក្អេងក្អាង ឬ កោងកាច វា​គឺជា​សញ្ញា​មួយ​បង្ហាញថា អ្នក​ត្រូវ​ដកថយ​មួយ​ជំហាន​សិន និង​ព្យាយាម​សម្រាក​ឱ្យបាន​ច្រើន​”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម