​ពលរដ្ឋ​ស្រុក​ស្រែអំបិល​ត្រឡប់​ទៅ​លំនៅស្ថាន​វិញ​គ្រា​ជំនន់​ទឹកភ្លៀង​បាន​ថយឥទ្ធិពល​

1385
ចែករម្លែក
  • 22
    Shares

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ទីបំផុត​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដែល​កើត​មាននៅ​ឃុំ​ចំនួន​៣​ក្នុងស្រុក​ស្រែអំបិល​ជិត​១​ខែ​មកនេះ​បាន​ស្រក​ចុះ​ស្ទើរ​គ្រប់​ទីកន្លែង​អស់ហើយ​ខណៈ​អាកាសធាតុ​ប្រែប្រួល​មក​ល្អប្រសើរ​វិញ​។​ដោយឡែក​ប្រជាពលរដ្ឋ​ធ្លាប់​រងគ្រោះ​ធម្មជាតិ​នេះ​ក៏បាន​សម្រេចចិត្ត​វិលត្រឡប់​ទៅផ្ទះ​សំបែង​វិញ​ជា​បន្តបន្ទាប់​ផងដែរ​។​

​គិត​មកដល់​ថ្ងៃទី​២៦​កក្ដ​ដា​នេះ​អាកាសធាតុ​ចុះ​សម្ពាធ​ទាប​មាន​ខ្យល់​និង​ភ្លៀង​ច្រើន​នៅក្នុង​ឃុំ​ដង​ពែង ឃុំ​ជីខ​លើ​និង​ឃុំ​ស្រែអំបិល​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​។ បាន​វិល​មករក​សភាព​ល្អប្រសើ​រ​វិញ​ហើយ ក្រោយពី​បាន​បង្ក​ផលប៉ះពាល់​ខូចខាត​ជាច្រើន​ដល់​ប្រជាពលរដ្ឋ រួមមាន​ផ្ទះសំបែង ដីស្រែ​ចម្ការ ផ្លូវ​គមនាគមន៍ សាលារៀន និង​សត្វពាហនៈ​។​

​អ្នកស្រី ម៉ន ណុ​យ និង​លោក សំ សឿន ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រះអង្គ​កែវ ឃុំ​ដង​ពែង បាន ប្រាប់​កាសែត​រស្មី​កម្ពុជា​ឱ្យដឹងថា​ពួកគាត់​បាន​វិលត្រឡប់​ទៅ​រស់នៅ​ក្នុងផ្ទះ​របស់ខ្លួន​វិញ​ជាង​៣​ថ្ងៃ​មកហើយ​។​បន្ទាប់ពី​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​បាន​ជួយសង្គ្រោះ​ជម្លៀស​មករក​ទីទួល​បណ្តោះអាសន្ន​ជិត​១​ខែ​អំឡុង​ទឹកជំនន់​ហក់​ឡើង​ខ្លាំង​។

ជាក់ស្តែង​ពួកគាត់​បាន​វិល​មក​ផ្ទះ​ក៏​ពិតមែនតែ​ដីស្រែ​ចម្ការ សត្វ​គោក្របី មាន់​ទា មួយចំនួនធំ ខូចខាត​អស់​គ្មាន​សល់​ទេ​។ ដូច្នេះ ពួកគាត់​ស្នើសុំ​ដល់​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ជួយផ្តល់​ជា​ស្រូវពូជ សត្វ​ជ្រូក​មាន់​ទា និង​ជួសជុល​ផ្ទះសំបែង​ឡើងវិញ​ផង​។​

​តប​នឹង​ការស្នើសុំ​របស់​ពលរដ្ឋ លោក ទួន សិលា អភិបាលស្រុក​ស្រែអំបិល​បាន ថ្លែងថា អាជ្ញាធរ​បាន​ត្រៀម​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​រួចរាល់​ហើយ​គឺ​មិន​ចោទ​ជា​បញ្ហា​អ្វី​ទេ​។ ទោះយ៉ាងណា ក៏ត្រូវ​រង់ចាំ​ស្ថានភាព​ទឹក​ស្រក​ឱ្យអស់​ឃើញ​ដីស្រែ​ចម្ការ​សិន​ទើប​សន្និដ្ឋាន​វាយតម្លៃថា​នឹង​ផ្តល់ជូន​កម្រិត​ណាមួយ​នោះ​។​

លោក​អភិបាលស្រុក​ស្រែអំបិល ទិន្នន័យ​ខូចខាត​ដោយសារតែ​គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ ពុំទាន់​អាច​បញ្ជាក់​លម្អិត​បានទេ​។ ព្រោះ​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​នឹង​បន្ត​តាមដាន​ពិនិត្យ​អាស​កាស​ធាតុ ព្រមទាំង​បូកសរុប​វាយតម្លៃ​ផលប៉ះពាល់ និង​ផល​ខូចខាត នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដីស្រែ​ចម្ការ និង​ផ្ទះសំបែង​ពលរដ្ឋ​។​

​គួរ​កត់សម្គាល់ថា លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា និង​លោកស្រី មិថុនា អភិបាលខេត្ត​កោះកុង កាលពី​ថ្ងៃទី​២៣ ខែកក្កដា ថ្មីៗ​នេះ​បាន​នាំយក​អំណោយ​មនុស្សធម៌​សង្គ្រោះបន្ទាន់។ក្នុងនោះ មាន​ស្បៀងអាហារ​ឧបភោគបរិភោគ​និង​ថវិកា​មួយចំនួន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទឹកភ្លៀង​ប្រមាណ​៤៧៤​គ្រួសារ​មកពី​១១​ភូមិ ឃុំ​ចំនួន​៦ នៅ​ស្រុក​កោះកុង ស្រុក​មណ្ឌលសីមា និង​ស្រុក​ថ្មបាំង ដើម្បី​គ្រាន់​នឹង​ផ្ត​ត់​ផ្គង់​ដោះស្រាយ​ជីវភាព​រស់នៅ​ជា​បណ្តោះអាសន្ន​៕S/

ពលរដ្ឋ​ស្រុក​ស្រែអំបិល​ត្រឡប់​ទៅ​លំនៅស្ថាន​វិញ​គ្រា​ជំនន់​ទឹកភ្លៀង​បាន​ថយឥទ្ធិពល​

ទីតាំងផ្សាយពាណិជ្ជកម្ម