សក់ស្កូវ​អាច​ប្រែជា​ខ្មៅ​វិញ ក្រោយពេល​លេបថ្នាំ​ព្យាបាល​មហារីក​

2429
ចែករម្លែក
  • 34
    Shares

​ក្នុងការ​ព្យាបាល​មហារីក​, វិធី​ព្យាបាល​គីមី​តែង​បង្ក​ឱ្យ​ជ្រុះ​សក់ ក៏ប៉ុន្តែ ថ្នាំ​ព្យាបាល​មហារីក​ថ្មី ក្នុងការ​ពិសោធន៍ មួយ​នៅ​អេ​ស្ប៉ា​ញ ពុំ​ត្រឹមតែ​មិន​បណ្តាលឱ្យ​ជ្រុះ​សក់ ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើឱ្យ​សក់ ស្កូវ​ប្រែជា​ខ្មៅ​មកវិញ ។​
​ ​
​ទាក់ទិន​នឹង​ករណីនេះ មាន​អ្នក ជំងឺមហារីក​សួត​ចំនួន​៥២​នាក់ បាន ចូលរួម​ការពិសោធន៍​ថ្នាំ​ថ្មី ។ ហើយ ប្រតិកម្ម​បន្ទាប់បន្សំ​មួយ​របស់​ថ្នាំ​ថ្មី​នេះ កំពុង​ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​ភ្ញាក់ផ្អើល គឺ បាតុភូត​សក់ស្កូវ​របស់​អ្នក ជំងឺ​ស្រាប់តែ ប្រែជា​ខ្មៅ​មកវិញ ។​
​ ​
​វេជ្ជបណ្ឌិត ណូ​អេ​លៀ រី​វី​រ៉ា (Noelia Rivera) សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​បា​សេ​ឡូ​ណា​បាន ថ្លែងថាៈ “​ចំពោះ​អ្នកជំងឺ​ដំបូង យើងខ្ញុំ​បានគិត​ថា នោះ​ជា​ករណី​តែមួយគត់​”​ក៏ប៉ុន្តែ​បន្ទាប់មក​ក្រុម​ស្រាវជ្រាវ បាន​រកឃើញ​បន្ថែម​ករណី​ដូចគ្នា​មួយចំនួន​ពេល​សំណូមពរ ឱ្យ​អ្នកជំងឺ​ដទៃទៀត​ផ្តល់​រូបថត មុនពេល ចូលរួម​ការព្យាបាល​សាកល្បង ។ មាន អ្នកជំងឺ​ដល់ ១៤ នាក់ ក្នុងចំណោម ៥២ នាក់​មានការ​ប្រែប្រួល អំពី​ពណ៌​សក់ ។​
​ ​
​តាម​ពួក​អ្នកស្រាវជ្រាវ​បានឱ្យ ដឹងថា នៅក្នុង​ចំណោម​អ្នកជំងឺ​ទាំង ១៤ នាក់​នោះ មាន​ម្នាក់​អាយុ​លើស ៧០ ឆ្នាំ​ហើយក៏​ដោយ ក៏​នៅតែ​ឆ្លើយតប​ការព្យាបាល​ល្អ​ជាង​អ្នកជំងឺ​ដទៃទៀត ហើយ​ស្ថានភាព​សុខភាព​ស្ថិរភាព​, តាម រយៈ​នោះ​អាច​បង្ហាញថា ការដែល​សក់ ប្រែជា​ខ្មៅ​មកវិញ ជា​សញ្ញា​ថា ថ្នាំ​ថ្មី​នេះ​បាន​ពង្រីក ប្រសិទ្ធភាព​។ វេជ្ជបណ្ឌិត​រូប នោះបាន​ឱ្យដឹងថា​ប្រសិន​ថ្នាំ​នេះ​ត្រូវបាន​កំណត់ថា​មានលទ្ធភាព​ផ្លាស់ប្តូរ ពណ៌​សក់​នោះ​ថ្នាំ​ផ្សេង​១​ប្រភេទ​អាច​ត្រូវ បាន​អភិវឌ្ឍន៍ ដើម្បី​ព្យាបាល​សក់ស្កូវ ៕ ប្រែ​សម្រួលៈ រតនៈ

​សក់​របស់​អ្នកជំងឺ​មហារីក​សួត​ម្នាក់​បាន​ប្រែជា​ខ្មៅ​មកវិញ ក្រោយពេល​ពិសោធ​ថ្នាំ​ថ្មី​

ទីតាំងផ្សាយពាណិជ្ជកម្ម