​ជន​២​នាក់​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ម្នាក់ៗ​១២​ឆ្នាំ​និង​សងជំងឺចិត្ត​៥​ពាន់​ដុល្លារ​

903
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​តុលាការ​ខេត្តព្រៃវែង​បាន​ផ្ដន្ទាទោស​ជនជាប់ចោទ​២​នាក់​ករណី​ឃាតកម្ម​ចាក់​សម្លាប់​ជនរងគ្រោះ​ពេល​រាំ​ធុងបាស់​ក្នុង​ថ្ងៃ​ជំនូន​កូនស្រី​នៅ​ស្រុក​ពារាំង​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​១២​ឆ្នាំ​និង​ឲ្យ​អ្នក​ទាំង​២ សង​សំណង​ដល់​ប្រពន្ធ​ជនរងគ្រោះ​ចំនួន​៥.០០០​ដុល្លារ​។​

​យោងតាម​ការប្រកាស​សាលក្រម​កាលពី​រសៀល​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​តុលាការ​ខេត្តព្រៃវែង ដែលមាន​លោកស្រី រស់ បូ​ផា​ណា ប្រធាន​ក្រុម​ព្រឹក្សា​ជំនុំជម្រះ​។​លោក កែ សា​ខន ចៅក្រម ព្រឹក្សា លោក​ឈឿន​សុ​ផុន​តំណាង​អយ្យការ​កញ្ញា​លន​សុ​ភី​ជា​ក្រឡាបញ្ជី​។

​តុលាការ​បានសម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​ចំនួន​២​នាក់​ទី​១​ឈ្មោះ​តោង​ផាត​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​។​២​ឈ្មោះ​ផ្លេក​ភ្លាវ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ពារាំង​ឃុំ​រាបស្រុក​ពារាំង​ខេត្តព្រៃវែង​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​១២​ឆ្នាំ​និង​ឲ្យ​សង​សំណង់​រួមគ្នា​ទៅ​គ្រួសារ​ជនរងគ្រោះ​ចំនួន​២០.០០០.០០០​រៀល​(​ម្ភៃ​លាន​រៀល​)​។​

​សូមបញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ ជា ភា ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ជាមួយ​ជនជាប់ចោទ​។​ត្រូវបាន​ក្រុមក្មេងស្ទាវ​ចាក់​សម្លាប់​នៅ​យប់​ទី​១៨​ខែមីនា​ឆ្នាំ​២០១៥​នៅផ្ទះ​របស់ខ្លួន​ក្នុង​កម្មវិធី​រាំ​ធុងបាស់​ជំនូន​កូនស្រី ខណៈ​រូបគាត់​ចូល​ឃាត់​គេ​ឈ្លោះ​គ្នា​។​ទោះបីជា​យ៉ាងណា​ជនជាប់ចោទ​ទាំង​២​នាក់​នេះ ត្រូវ​សមត្ថកិច្ច​ចាប់បាន​ម្នាក់​ឈ្មោះ ផ្លេក ភ្លាវ ដែល​កំពុង​ជាប់ឃុំ​បច្ចុប្បន្ន​។​ដោយឡែក​ឈ្មោះ តោង ផាត កំពុង​រត់គេចខ្លួន​នៅ​ប្រទេស​ថៃ​៕S/

​ជន​២​នាក់​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ម្នាក់ៗ​១២​ឆ្នាំ​និង​សងជំងឺចិត្ត​៥​ពាន់​ដុល្លារ​

ទីតាំងផ្សាយពាណិជ្ជកម្ម