សែ​ល​កាត​ឈ្នះ​ជ័យលាភី​Speedtest រួម​ទាំ​ជា​ក្រុមហ៊ុន ផ្ដល់ជូន​ការធានា​លើ​បណ្តាញ​សេវា​

777
ចែករម្លែក

​ដោយ​ : ​ដេប៉ូ​/​ភ្នំពេញ ​៖ ក្រុមហ៊ុន​សែ​ល​កាត​បានប្រកាស​អំពី​ការធានា​លើ​បណ្តាញ​សេវា​របស់ខ្លួន​បន្ថែមទៀត ដើម្បី​ពង្រឹង​នូវ គុណភាព​ឈានមុខ​គេ ស្រប​ពេលដែល​ខ្លួន​ទទួលបាន​ពានរង្វាន់ Ookla ម្ដងទៀត​ក្នុង​ខែ​នេះ​។​
​នាយក​ប្រតិបត្តិ​របស់​សែ​ល​កាត លោក អៀន វ៉ា​ត់​សុន បានបញ្ជាក់​កាលពី​ថ្ងៃទី​២៥​ខែកក្កដា​ថា​អតិថិជន​នៅ​កម្ពុជា​សម​នឹង​ទទួលបាន​គុណភាព​សេវាកម្ម​ស្តង់ដារ​ពិភពលោក ពី​ប្រតិបត្តិ​ករ​ទូរ​គម​នា​គម​ន៍​របស់​ពួកគេ​រួមទាំង​សេវា​គ្របដណ្តប់​ល្អ ល្បឿន​អ៊ី​ន​ធើ​ណេ​ត​លឿន រួមទាំង​តម្លៃ​សមរម្យ​។

​លោក​បន្ដឲ្យដឹងថា ​នេះ​គឺជា​ការសន្យា​របស់​ក្រុមហ៊ុន​សែ​ល​កាត ក្នុងការ​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​បណ្តាញ​ដ៏​ល្អ​បំផុត ដែលជា​គុណ​តម្លៃ​ដ៏​ពិសេស បូករួម​នឹង​ការផ្ដល់ជូន​នូវ​សេវាកម្ម​អតិថិជន​ដ៏​ល្អ​បំផុត ​។​

​លោក វ៉ា​ត់​សុន បាន​បន្ថែមទៀតថា​ក្រុមហ៊ុន​សែ​ល​កាត​បានកំណត់​ពេលវេលា​នៃ​ការធានា​លើ​បណ្តាញ​របស់ខ្លួន ជាមួយនឹង​ការទទួលបាន​ពានរង្វាន់​ចុងក្រោយ​បំផុត​ពី​ពានរង្វាន់ Ookla Speedtest Awards ដែល​បង្ហាញថា​ក្រុមហ៊ុន​សែ​ល​កាត​ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​បាន​ខិតខំ​កែប្រែ​ល្បឿន 4G របស់ខ្លួន ចាប់តាំងពី​ការធ្វើ​តេស្ត​ចុងក្រោយ​នៅក្នុង​ត្រីមាស​ទី ៣ និង​ទី ៤ ក្នុង​ឆ្នាំ ២០១៧​។​

​លោក​បាន​អះអាងថា​ ចាប់តាំងពី​យើង​បានឈ្នះ​ពានរង្វាន់ Ookla Speedtest ដំបូង​ក្នុង​ត្រីមាស​ទី ១ និង​ទី ២ នៅក្នុង​ឆ្នាំ ២០១៧ យើង​បាន​កើន​ពិន្ទុ​ល្បឿន​របស់​យើង​រហូតដល់ ៩,១​។ យើង​មាន​មោទនភាព​ណាស់​ដែល​បានឈ្នះ​ការធ្វើ​តេស្ត​ល្បឿន Ookla ក្នុង​រយៈពេល ២ ឆ្នាំ​ជាប់​គ្នា​នេះ​។​

នាយក​ប្រតិបត្តិ​របស់​សែ​ល​កាត​រូបនេះ​បន្ថែមទៀតថា “​យើង​កំពុង​កសាង​បណ្តាញ​ដ៏​ល្អ​បំផុត​នៅ​កម្ពុជា ហើយ​ភាពរអាក់រអួល​នៃ​បណ្ដាញ​សេវា​អាច​នឹង​កើតមាន​។ ទោះបីយ៉ាងណា​ប្រការ​សំខាន់​គឺ​ល្បឿន​ក្នុងការ​ស្តារ​សេវា​ឡើងវិញ និង​ពិសេស​ជាង​នេះ​គឺ​ការផ្ដល់​ព័ត៌មាន​ដល់​អតិថិជនឲ្យដឹង​”​។

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​សែ​ល​កាត​បានទទួល ពានរង្វាន់ Speedtest ពី Ookla ក្នុង​ឆ្នាំ ២០១៧ និង ២០១៨ ។​ចំពោះ​ល្បឿន​លឿន​បំផុត​របស់​សែ​ល​កាត​គឺ ២២,៩១ ជាមួយ​ល្បឿន​ជា​មធ្យម ២៤,៦៧ Mbps សម្រាប់​ការ​ដោ​ន​ឡូត និង ១៦,០៩ Mbps សម្រាប់​ការ​អាប់​ឡូត​ក្នុង​ត្រីមាស​ទី ២ និង​ទី ៣ ឆ្នាំ ២០១៨៕B


ទីតាំងផ្សាយពាណិជ្ជកម្ម