សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨

897
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៦ ខែកក្កដា រួមមាន​ដូចតទៅ ៖

* ថ្ងៃស្អែក​ប្រមុខ​គណបក្ស​ប្រជាជន​នឹង​ដឹកនាំ​សមាជិក ២៥ ម៉ឺន​នាក់​បិទ​យុទ្ធនា​ការឃោសនា​

ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ចេញ​ដឹកនាំ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ដែលមាន​សមាជិក សមាជិកា​ប្រមាណ​២៥​ម៉ឺន​នាក់ នា​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០១៨ ៕

*​ក្រសួង​ប្រៃសណីយ៍​ព្រមាន​ពី​វាយប្រហារ​បែប​វិស្វកម្ម​សង្គម​និង​ការបោក​បញ្ជោត​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ការកើនឡើង​នូវ​ការវាយប្រហារ​បែប​វិស្វកម្ម​សង្គម (Social Engineering) និង​ការបោក​បញ្ជោត (Phishing) ក្រោយពី​មានការ​កើនឡើង​ប្រហារ​បែប​វិស្វកម្ម​សង្គម ជា​បន្តបន្ទាប់​ចំពោះ​អ្នកប្រើប្រាស់​តាម​អ៊ី​ម៉ែ​ល តាម​បណ្តាញ​សង្គម តាម​វេ​ប​សាយ​តាម Mobile Apps ៕

*​អ្នកនាំពាក្យ គ​.​ជ​.​ប ឆ្លើយតប​ទៅនឹង​ការមិន​បញ្ជូន​អ្នកសង្កេតការណ៍​ការបោះ​ឆ្នោត​របស់​អាមេរិក និង​ជប៉ុន​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​ប​) បាន​ថ្លែង​បញ្ជាក់ថា សហរដ្ឋអាមេរិក និង​ជប៉ុន មិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា នា​ថ្ងៃទី​២៩ ខែកក្កដា គឺ​មិន​ប៉ះពាល់​ដល់​ភាពត្រឹមត្រូវ និង​ដំណើរការ នៃ​ការបោះឆ្នោត​នោះទេ ពីព្រោះ​ស្ថានទូត​ស្ទើរតែ​ទាំងអស់​បានដាក់​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល ការបោះឆ្នោត​ ។

​ការ​ថ្លែង​បញ្ជាក់​របស់​អ្នកនាំពាក្យ គ​.​ជ​.​ប គឺធ្វើឡើង​បន្ទាប់ពី​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន​បានប្រកាស​កាលពី ថ្ងៃទី​២៥​កក្កដា ម្សិលមិញ​ថា ខ្លួន​នឹងមិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា នា​ថ្ងៃទី​២៩​កក្កដា​ខាងមុខនេះ​ទេ​។ ចំណែក​ស្ថានទូត​អាមេរិក​វិញ ក៏បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ដែរ​ថា គ្មាន​ភ្ញៀវ​ឬ​អ្នកសង្កេតការណ៍​ផ្លូវការ​ណា​ម្នាក់ មកពី​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក នឹងចូលរួម​សង្កេតការណ៍​បោះឆ្នោតជាតិ​នៅ​កម្ពុជា នោះដែរ ៕

*​កម្ពស់​ទឹក​ហក់​ឡើងដល់​១២​ម៉ែ​ត្រែ​ហើយ​

ប្រភពព័ត៌មាន​ពី​រដ្ឋបាល​សាលាខេត្ត​ស្ទឹងត្រែង​បាន​ជូនដំណឹង​គិត​ត្រឹម​ម៉ោង ១០:៣០​នាទី​ព្រឹក​នេះ ទឹកទន្លេ​សេកុង បន្ត​ហក់​ឡើង​កម្ពស់ ១២.០០​ម៉ែត្រ លើស​កម្រិត​ប្រកាសអាសន្ន​នៅ​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨​។​

​នៅពេលនេះ​កងទ័ព កំពុង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​លំនៅស្ថាន​ទៅកាន់​ទីទួល​សុវត្ថិភាព ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដែល​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី សេ​ពាន​សេណា​មណ​យ ស្ថិតនៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ មាន​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​-​ឡាវ ។ ទឹកជំនន់​នេះ​ក៏បាន​បណ្តាល​ឲ្យ​លិច​ភូមិ​តាម​ដង​ទន្លេសេកុង ប៉ះពាល់​ដល់​កន្លែង​បោះឆ្នោត​ចំនួន​៤ ។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ៕

*​ពលរដ្ឋ​ស្រុក​ស្រែអំបិល​ត្រឡប់​ទៅ​លំនៅស្ថាន​វិញ​គ្រា​ជំនន់​ទឹកភ្លៀង​បាន​ថយឥទ្ធិពល​

​ទីបំផុត ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដែល​កើត​មាននៅ​ឃុំ​ចំនួន​៣​ក្នុងស្រុក​ស្រែអំបិល ជិត​១​ខែ​មកនេះ​បាន​ស្រក​ចុះ​ស្ទើរ​គ្រប់​ទីកន្លែង​អស់ហើយ​ខណៈ​អាកាសធាតុ ប្រែប្រួល​មក​ល្អប្រសើរ​វិញ​។​ដោយឡែក​ប្រជាពលរដ្ឋ​ធ្លាប់​រងគ្រោះ​ធម្មជាតិ នេះ​ក៏បាន​សម្រេចចិត្ត​វិលត្រឡប់​ទៅផ្ទះ​សំបែង​វិញ​ជា​បន្តបន្ទាប់​ផងដែរ​។​

​គិត​មកដល់​ថ្ងៃទី​២៦​កក្ដ​ដា​នេះ​អាកាសធាតុ​ចុះ​សម្ពាធ​ទាប​មាន​ខ្យល់ និង​ភ្លៀង​ច្រើន​នៅក្នុង​ឃុំ​ដង​ពែង ឃុំ​ជីខ​លើ​និង​ឃុំ​ស្រែអំបិល​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​។ បាន​វិល​មករក​សភាព​ល្អប្រសើ​រ​វិញ​ហើយ ក្រោយពី​បាន​បង្ក​ផលប៉ះពាល់​ខូចខាត​ជាច្រើន​ដល់​ប្រជាពលរដ្ឋ រួមមាន​ផ្ទះសំបែង ដីស្រែ​ចម្ការ ផ្លូវ​គមនាគមន៍ សាលារៀន និង​សត្វពាហនៈ ៕

*​រថយន្តក្រុង​ដឹក​កម្មករ​បុក​គ្នា​ជាមួយ​គោយន្ត​ដឹកឈើ បណ្ដាលឲ្យ​កម្មករ​មួយចំនួន​រងរបួស​

​រថយន្តក្រុង ដឹក​កម្មករ​បុក​គ្នា​ជាមួយ​គោយន្ត​ដឹកឈើ បណ្ដាល​ឲ្យ​កម្មករ​មួយចំនួន​រងរបួស ។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី ថ្ងៃទី​២៦ ខែកក្កដា ចំណុច​ផ្លូវជាតិ​លេខ​៥ ភូមិ​ត្រពាំង​ម្ដេ​ញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម