តុលាការ​ឃុំខ្លួន​ជនដៃដល់​កាប់​មន្ត្រីប៉ូលិស​និង​ជន​វាយ​អ្នករត់​រ៉ឺម៉ក​កង់​បី​

915
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ជនដៃដល់​ដែល​យក​កាំបិត​បុ័ងតោ​កាប់​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើម​គម្នាក់​ឱ្យ​រងរបួស​ធ្ងន់​និង​ជនដៃដល់​ម្នាក់ទៀត​ប្រើ​អំពើ​ហឹ​ង្សា​លើ​អ្នករត់​រ៉ឺម៉ក​កង់​បី​។​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​ជននេះ​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​គូកន​មួយចំនួនទៀត​ដែល​កំពុង​គេចខ្លួន​។​

​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​បានឱ្យដឹងថា​ជនដៃដល់​កាប់​មន្ត្រីប៉ូលិស​ស្ទើរ​បាត់បង់​ជីវិត​នោះ ឈ្មោះ​ឈិន ពិសិដ្ឋ អាយុ​២៨​ឆ្នាំ​មុខរបរ​លក់​ផ្លែឈើ​បោះ​ដុំ​នៅ​ផ្សារ​នាគ​មាស ស្នាក់នៅ​ផ្ទះជួល​ភូមិ​សន្សំ​កុល សង្កាត់​បឹងទំពុន ខណ្ឌចំការមន​។​ចំណែក​ជនដៃដល់​ដែល​ប្រើ​អំពើ​ហឹ​ង្សា​លើ​បុរស​អ្នករត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី ឈ្មោះ​លាង​សារ៉ាត់​អាយុ​៣១​ឆ្នាំ​មុខរបរ​ជួល​ឆ័​ត្រ​ឱ្យ​អាជីវករ​នៅ​ផ្សារ​នាគ​មាស​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

​មន្ត្រីប៉ូលិស​រងគ្រោះ​ឈ្មោះ​ឃិន ទិ​ត អាយុ​៣៧​ឆ្នាំ​។​ចំណែក​ជនរងគ្រោះ​ជា​អ្នករត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ឈ្មោះ​គិត ម៉ឺន​អាយុ​៣៧​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ក្បែរ​ផ្សារ​នាគ​មាស​សង្កាត់​ផ្សារ​ដើម​គ​។​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​បានឱ្យដឹងថា​លោក​ឃិន​ទិ​ត​ត្រូវ​ជនសង្ស័យ​កាប់​ប្រហារ​ខណៈ​លោក​និង​សហការី​ម្នាក់ទៀត​ចុះទៅ​បំពេញការងារ​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ​គិត​ម៉ឺន​ដែល​សុំឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​

ករណី​ជនសង្ស័យ​ឈ្មោះ​លាង​សារ៉ាត់​បាន​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ដាល់​ជនរងគ្រោះ​របួស​ហើម​មុខ​ក្នុង​ជម្លោះ​ជិះ​ម៉ូតូ​ប៉ះ​កៅអី​ដែល​ក្រុម​ជនសង្ស័យ​កំពុង​អង្គុយ​ផឹកស៊ី​នៅ​ផ្លូវ​ច្រកចូល​ផ្សារ​នាគ​មាស​។​​ពេលដែល​ឃិន​ទិ​ត​ហៅ​ជនសង្ស័យ​លាង​សារ៉ាត់​ចេញពី​វង់​ផឹកស៊ី​ដើម្បី​សួរនាំ​រឿង​វាយ​អ្នករត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ឈិន​ពិសិដ្ឋ​ដែល​កំពុង​ផឹកស៊ី​នៅ​ទីនោះ​ដែរ​បាន​ប្រើពាក្យ​សម្តី​ប្រមាថ​មកលើ​សមត្ថកិច្ច​។​

ពេលនោះ​ក៏មាន​ការ​ប៉ះ​ពាក្យសម្តី​និង​ប្រតាយប្រតប់​គ្នា​រហូត​ធ្វើឱ្យ​ជនសង្ស័យ​និង​បក្ខពួក​យក​កាំបិត​បុ័ងតោ​និង​ដំបង​ដេញ​កាប់​និង​វាយ​ទៅលើ​លោក​ឃិន​ទិ​ត​បណ្តាលឱ្យ​រងរបួស​ជាច្រើន​កន្លែង​ស្ទើរ​បាត់បង់​ជីវិត​៕S/

​តុលាការ​ឃុំខ្លួន​ជនដៃដល់​កាប់​មន្ត្រីប៉ូលិស​និង​ជន​វាយ​អ្នករត់​រ៉ឺម៉ក​កង់​បី​

​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម