​គណៈប្រតិភូ CDI , ICAPP និង​អង្គការ CAPDI និង​ចូលរួម​ហែល​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​

1091
ចែករម្លែក

ភ្នំពេញ​៖​គណប្រតិភូ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល អន្តរជាតិ (CDI) ,​គណៈប្រតិភូ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) និង អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី​ប៉ា ស៊ី​ហ្វិ​ក​អន្តរជាតិ (CAPDI) និង​អញ្ជើញ​ចូលរួម​កម្មវិធី​ការ​ហែរ​ក្បួន​បិទ​យុទ្ធនា ការឃោសនាបោះឆ្នោត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨ ។ នេះ​បើ​យោងទៅលើ​កម្មវិធី​សម្រាប់​ពី​ធី​ហែរ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។​


​រូបថត​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អាស៊ី​(ICAPP) អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី​ប៉ាស៊ីហ្វិក (CAPDI) និង​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) ចុះ​សង្កេតការណ៍​នៅតាម​ការិយាល័យ​បោះឆ្នោត​កាល​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ៕

គណប្រតិភូ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល អន្តរជាតិ (CDI) រួមមាន​លោក Andres Pastrana ប្រធាន CDI និង​ជា​អតីត ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូ​ឡុំ​ប៊ី។ លោក Andres Hemandez អនុប្រធាន CDI ។ លោក Cesar Rossello អ្នកសម្របសម្រួល​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក នៃ CDI ។ លោក Alberto Roiz Thiery អ្នក​សម្រប សម្រួល​ទូទៅ​នៃ CDI និង លោក Francesco Aziz ជំនួយការ នៃ CDI ។​
​ ​
​ ​គណៈប្រតិភូ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) និង អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី​ប៉ា ស៊ី​ហ្វិ​ក​អន្តរជាតិ (CAPDI) ដឹកនាំ​ដោយ​លោក Jose de Venecia ប្រធាន ICAPP និង ជា​អតីត​ប្រ​ធានា​សភា​សាធារណរដ្ឋ​ហ្វីលីពីន ។ លោក Hassan Ghafouri Fard សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ​និង​ជា​អតីត​អនុ​ប្រធានាធិបតី​សាធារណរដ្ឋ​អ៊ីរ៉ង់ ។ លោក Vijay Jolly សមាជិក គណកម្មាធិការ​អចិន្ត្រៃយ៍ និង លោក Aldwin Requejo ជំនួយការ​ប្រធាន ICAPP ៕ BR

ទីតាំងផ្សាយពាណិជ្ជកម្ម