វិធី​ធ្វើ​ជី​កំ​ប៉ុស្តិ៍​គោក ជី​កំ​ប៉ុស្តិ៍​ទឹក និង ជី​កំ​ប៉ុស្តិ៍​ជំនួយ​ឲ្យ​ផ្លែ​ផ្អែម​!

4105
ចែករម្លែក
  • 26
    Shares

១. ជី​កំ​ប៉ុស្តិ៍​គោក (​សម្រាប់​ដាក់​ទ្រាប់​បាត​រង​)
​ក​. ធាតុ​ផ្សំ

​បរិមាណ​វត្ថុ​ធាតុ​ផ្សំ​គឺ​អា​ស្រ​យ័​លើ​បរិមាណ​ជី​កំ​ប៉ុស្តិ៍​ដែល​ត្រូវការ​ប្រើប្រាស់​។ ជាទូទៅ​វត្ថុ​ធាតុ​ផ្សំ​រួមមាន​៖
– លាមក​គោ​/​ក្របី​ពុកផុយ ១​ភាគ នៃ​បរិមាណ​ដែល​ត្រូវ​ប្រើ​
– ផេះ​អង្កាម​/​ធ្យូង​អង្កាម ០,៥០​ភាគ នៃ​បរិមាណ​ដែល​ត្រូវ​ប្រើ​
– កំបោរ​ស ០,៥០​ភាគ នៃ​បរិមាណ​ដែល​ត្រូវ​ប្រើ​
– ទឹក​ធម្មតា ១០​លីត្រ​
– មេជី ១០​សេ​សេ​
– ស្ករ​រងូរ ១០​សេ​សេ​
– ថង់​ប្លា​ស្ទិ​ច​ថ្លា​ធំ​ឬ​តូច​អាស្រ័យ​លើ​បរិមាណ​ជី​ដែល​យើង​ត្រូវ​ការផលិត​។​

​ឧទាហរណ៍ៈ​
– លាមក​សត្វ​(​គោ​/​ក្របី​ពុកផុយ​) ១០០​គីឡូក្រាម​
– ផេះ​អង្កាម​/​ធ្យូង​អង្កាម ៥០ គីឡូក្រាម​
– កំបោរ​ស ៥ គីឡូក្រាម​។​

​ខ​. វិធី​ធ្វើ​
– ត្រៀម​ឧបករណ៍​ដែល​ត្រូវការ រួមមាន​
– តង់​កៅស៊ូ​សម្រាប់​ក្រាល​
– ថង់​ប្លា​ស្ទិ​ច​ថ្លា​សម្រាប់​ច្រក់​
– ចប បែ​ល បង្គី ជញ្ជីង ។​ល​។​
– យក​លាមក​គោ​/​ក្របី​(​ឬ​កាកសំណល់​ឡ​ជីវ​ឧ​ស្ម​ន័​)​ដែល​ស្ងួត ឬ​សើម​តិចៗ មក​ជ្រោយ​បំបែក និង រើស​កំទេចកំទី​ថង់​ប្លា​ស្ទិ​ច វត្ថុ​រឹង​មិន​រលាយ​ផ្សេងៗ​ចេញ​ឲ្យ​ស្អាត ។ បន្ទាប់​មកចាក់​វត្ថុ​ធាតុ​ផ្សំ ដែលមាន​ដូចជា លាមក​សត្វ​(​គោ​/​ក្របី​ពុកផុយ​) ផេះ​អង្កាម​/​ធ្យូង​អង្កាម កំបោរ​ស បញ្ចូល​គ្នា នៅលើ​តង់​កៅស៊ូ​ដែល​បាន​ក្រាល ។ រួច​លាយ​ច្របល់​វា​ចូលគ្នា​ឲ្យ​សព្វ​ល្អ តាម​រូ​ម​មន្ត​ខាងលើ​ដោយមាន ស្រោច​ទឹក​មេជី​ឲ្យ​ជោក​ល្មម បន្ទាប់មកទៀត​ចង​មាត់​ថង់​ឲ្យ​ជិត​ល្អ ហើយ​ផ្អាប់​ទុក ៧​ថ្ងៃ​ទើប​អាច​ប្រើ​បាន ទុក​កាន់តែ​យូរ​កាន់តែ​ប្រសើរ ។​

២. ជី​កំ​ប៉ុស្តិ៍​ទឹក សំរាប់​បំប៉ន​ដើម​ស្លឹក​
​ក​. ធាតុ​ផ្សំ​

– ស្លឹក​ទន្ទ្រាន​ខែ​ត ចិញ្ច្រាំ​ឲ្យ​ល្អិត​កន្លះ​ពាង​(​ពាង​ចំណុះ​២០០​លីត្រ​)
– អាច​ម៌​មាន់​ឬ​អាច​ម៌​ប្រជៀវ​ដែល​កាច់​បំបែក​សរីរាង្គ ៣​គីឡូក្រាម​
– ទឹកនោមគោ​/​ក្របី​ឬ​មនុស្ស​
– ទឹក​ធម្មតា ១០​លីត្រ​
– មេជី ២០​សេ​សេ​
– ស្ករ​រងូរ ២០​សេ​សេ​

​ខ​. វិធី​ធ្វើ​
​យក​ស្លឹក​ទន្ទ្រាន​ខែ​ត ដែល​ចិញ្ច្រាំ​ល្អិត​កន្លះ​ពាង​លាយ​ជាមួយ អាចម៍មាន់ ឬ​អាចម៍​ប្រ​ជ្រៀវ​ដែល​ពុកផុយ ទឹកនោមគោ ក្របី ឬ​មនុស្ស និង​ទឹ​ធម្មតា ដាក់​ក្នុង​ពាង ឬ​ធុង​ដែលមាន​ទំហំ ៣០០​លីត្រ ច្របល់​បញ្ចូល​គ្នា រួច​ចាក់​មេជី ៨០​ភាគរយ ។ បន្ទាប់មក​យក​ពាង ឬ​ធុង​នោះ​ដាក់​ក្នុង​ម្លប់​គ្រប​ឲ្យ​ជិត​ល្អ ហើយ​កូរ​មួយថ្ងៃ ២​ដង ម្ដង ៥​នាទី ទុក​វា​រយៈពេល​៧​ថ្ងៃ​ទើប​អាច​ប្រើ​បាន ។​

៣. ជី​កំ​ប៉ុស្តិ៍​ជំនួយ​ឲ្យ​ផ្លែ​ផ្អែម​
​ក​. ធាតុ​ផ្សំ​

– ក្បាល​ត្រី​(​កាកសំណល់​ត្រី​) ៣​គីឡូក្រាម​
– ស្ក​រងូរ ១ គីឡូក្រាម​
– ទឹក​ធម្មតា ១០ លីត្រ​
– មេជី ០,៥ លីត្រ​

​ខ​. វិធី​ធ្វើ​ជី​
– ដាក់​ក្បាល​ត្រី ស្ក​រងូរ មេជី និង​ទឹក​ធម្មតា ចូលក្នុង​ធុង ឬ កូន​ពាង​រួច​កូរ​ល្បាយ​នេះ​រៀងរាល់​៣​ថ្ងៃ​ម្ដង ទុក​វា​ក្នុង​ម្លប់ រយៈពេល​៧​ថ្ងៃ​ទើប​អាច​ប្រើ​បាន ៕ ប្រភព​: អ៊ាង សុផល្លែត​

ទីតាំងផ្សាយពាណិជ្ជកម្ម