ចុ​ម​! រល​កម្ដៅ​ធ្វើឱ្យ​អាច្រមក់​របស់​បុរសៗ​មាន​កម្លាំង​ងើបឡើង ហើយ​រីក​មាឌ​?

1227
ចែករម្លែក

​បុរសៗ​អះអាងថា រលក​កម្ដៅ​ធ្វើឱ្យ​អាច្រមក់ (​អង្គ​ជាតិ ឬ​ប្រដាប់បន្តពូជ​) របស់​ពួកគេ​មាន កម្លាំង​ងើបឡើង ហើយ​ថែមទាំង​រីក​មាឌ​ទៀតផង​។ តើ​ការអះអាង​នេះ​ជាការ​ពិត​ទេ​?

​បុរស​ម្នាក់​បាន​ចោទ​ជា​សំណួរ ទៅ​បណ្តា​អ្នកប្រើប្រាស់​វេទិកា​អន​ឡាញ​មួយ​ថា តើ​ប្រដាប់បន្តពូជ របស់​បុរស​ពិតជា​មាន​កម្លាំង​ងើបឡើង ហើយ​រីក​មាឌ​នៅ​រដូវក្តៅ​មែន ឬ​យ៉ាងណា​។

​បុរស​ជាច្រើន​ឆ្លើយថា ការឡើង​កម្រិត​សីតុណ្ហភាព​ធ្វើឱ្យ​លិង្គ​របស់​ពួកគេ​រឹង​ល្អ រីក​មាឌ ហើយ​បាញ់​ទឹកបាន​ល្អ​។

​ក្រុម​វេជ្ជបណ្ឌិត​អះអាងថា ការលើកឡើង​ខាងលើ​ពិតជា​ត្រឹមត្រូវ ដោយ​វេជ្ជបណ្ឌិត ឌូ​ត​លី ដា​ណូ​ហ្វ (Dr Dudley Danoff) អ្នកនិពន្ធ​អត្ថបទ​ស្រាវជ្រាវ​ផ្លូវភេទ​បុរស​មាន​ចំណងជើង​ថា The Ultimate Guide to Male Sexual Health និយាយថា ការ​បែកញើស និង​ទទួលទាន​ទឹក ច្រើន​ធ្វើឱ្យ​ប្រដាប់បន្តពូជ​រប​ស់បុរ​ស​សម្បូរ​ទឹក​។​

​ទោះជា​យ៉ាងណា វេជ្ជបណ្ឌិត ចា​មីន ប្រាម​បាត (Dr Jamin Brahmbhatt) អ្នកជំនាញ​ខាង​រោគ ផ្លូវ​មូត្រ (​ទឹកនោម​) មកពី​មន្ទីរ​ព្យាបាល The PUR Clinic នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក បាន​អះ អាង​ផ្សេង​ពីនេះ​ថា ប្រដាប់បន្តពូជ​របស់​បុរស​នៅតែមាន​ទំហំ​ដដែល​គ្រប់ពេល​ទោះជា​អាកាសធាតុ បែបណាក៏ដោយ​៕ ប្រែ​សម្រួល​: ខុម


ទីតាំងផ្សាយពាណិជ្ជកម្ម