ត្រូវ​បាត់បង់​ជើង ហើយ​ប៊ិះ​អស់​ជីវិត​ដោយសារ​ពស់​អ​សិរ​ពិស​

1105
ចែករម្លែក

សុនខ​មួយ​ក្បាល ត្រូវបាន​គ្រូពេទ្យ​ជួយសង្គ្រោះ​ពី​ចង្កូម​មច្ចុរាជ​យ៉ាង​ប៉ផុត​ប៉ផុត បន្ទាប់ពី​ត្រូវ​ពស់ អ​សិរ​ពិស​ចឹក​។

​ប៉ុន្តែ​គួរឱ្យ​ស្តាយ ដើម្បី​រក្សា​ជីវិត​របស់​វា ពូជ​សុនខ​អាល្លឺម៉ង់ ឈ្មោះ ឆា​លី (Charlie) ខាងលើនេះ ត្រូវ​គ្រូពេទ្យ​កាត់​ជើង​មួយ​ចោល បន្ទាប់ពី​ពិស​ធ្វើឱ្យ​សាច់​ជើង​របស់​វា​រលួយ​។

​ម្ចាស់​របស់​វា​ឈ្មោះ ធី​លី ម័​រ​ហ្គែ​ន (Tilly Morgan) និង ដេ​វ ហា​ភើ (Dave Harper) បានត្រឹមតែ​មើល​វា​អាណិត​ខ្លោចចិត្ត​ដ្បិត​មិនអាច​ជួយ​អ្វី​បាន នៅពេល​ស្ថានភាព​របស់​វា កាន់​ធ្ងន់ធ្ងរ​ទៅៗ បន្ទាប់ពី​ពស់​អ​សិរ​ពិស​ចឹក​ចន្លោះ​ម្រាមជើង និង​ដើមទ្រូង​របស់​វា អំឡុងពេល​វា រត់​លេង​ជុំវិញ​សួនច្បារ​ផ្ទះ​បងប្អូន​ម្ចាស់​នៅ​ភូមិ​ប្រ៊ែ​ដិ​ន​ហ៊ែ​ម (Bradenham) តំបន់​ន័​រ​ហ្វូ​ល (Norfolk) ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី​២៣ ខែមេសា​។​

​ពេល​វា​រត់​ចូលទៅ​ក្នុងផ្ទះ​វិញ ប្រអប់ជើង​ស្តាំ​របស់​វា​ក៏​ស្រាប់តែ​ហើម ហើយ​ម្ចាស់​ស្មានថា វា​គ្រេចជើង​។ ប៉ុន្តែ​នៅពេល​សង្កេតឃើញ​របស់​វា​កាន់តែ​ហើម​ធំ​ឡើងៗ ម្ចាស់​ក៏​ប្រញាប់​នាំ​វា ទៅរក​ពេទ្យសត្វ​។

​ពេលទៅដល់​ពេទ្យ​ទើប​ភ្ញាក់​ព្រើត ក្រោយពី​គ្រូពេទ្យ​ប្រាប់ថា​វា​ត្រូវ​ពស់​អ​សិរ​ពិស​ចឹក​។ ដើម្បី​រក្សា​ជីវិត​របស់​វា គ្រូពេទ្យ​បាន​កាត់​ជើង​មួយ​ចោល និង​វះ​ប្លោកនោម​របស់​វា​។ ការវះកាត់ និង​ការ​ស្នាក់នៅ​ព្យាបាល​រយៈពេល ៤ សប្តាហ៍​បាន​ចំណាយ​អស់​ប្រមាណ ៤.៦០០ ដុល្លារ​អាមេរិក​៕ ប្រែ​សម្រួល​: ខុម​