ដោយៈសុផល/ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី៤ខែកក្កដា បានឱ្យដឹងថាគិតចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៩ ០៤៧ គ្រឿងក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១២៧ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ករណី ស្វែងរកជំនួយចំនួន ៥៩ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៦៧ករណី)។

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។

គួរម្លឹកថា៖គិតចាប់ពីថ្ងៃទី១៩ ខែមិថុនា រហូតដល់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៨ ០៦៨ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៣៥ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ករណី ស្វែងរកជំនួយចំនួន ៥៩ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៧៥ករណី)៕ P / N