កីឡាករ ជឺ​រ៉ូ​ម៉េ បូ​ថេ​ង កំពុង​ចរចា​ជាមួយ​ក្លិប PSG

937
ចែករម្លែក

​លោក Karl Heinz Rummenigge ប្រធាន​បច្ចេកទេស​រប​ស់​ក្លិប បៃ​យឺន ម៉ូ​និ​ច​(Bayern Munich) បាន​បង្ហើប​ប្រាប់ថា កីឡាករ ជឺ​រ៉ូ​ម៉េ បូ​ថេ​ង (Jerome Boateng) កំពុង​ពិភាក្សា​ជុំវិញ លទ្ធភាព​ផ្ទេរចេញ​ទៅលេង​នៅ​ក្លិប PSG ។​

​បូ​ថេ​ង ធ្វើ​មិន​បានល្អ​ទេ អំឡុង​រដូវ​កាល​វើ​ល​ខាប់​ជាមួយ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ខណៈ​ក្រុម​នេះ បាន​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍​នេះ​តាំងពី​ដើមទី ប៉ុន្តែ​ថា ក្លិប PSG គ្មាន​ភាព​រួញរា ក្នុងការ​ដាក់សំណើ ផ្ទេរ​កីឡាករ​រូបនេះ​ទេ​។​

​លោក Rummenigge បាន​សារភាពថា ក្លិប បៃ​យឺន ដែលមាន​ខ្សែការពារ កណ្តាល​ច្រើន​នោះ នឹង​បើកចំហរ ដើម្បី​លក់​ខ្សែការពារ​ម្នាក់ ប្រសិនបើ​មាន​សំណើ​សមស្រប​។ លោក​និយាយថា “​នៅពេលនេះ មិនទាន់មាន​ការទាក់ទង​ដោយផ្ទាល់​រវាង​ក្លឹប​ទាំងពីរ​នេះ​ទេ​។ ប៉ុន្តែ​មានការ ទាក់ទង​គ្នា​រវាង​ភ្នាក់ងារ​របស់​កីឡាករ​រូបនេះ​និង​ក្លឹប PSG ។ យើង​ត្រូវ​រង់ចាំ ប្រសិនបើ​យើង​អាច ស្វែងរក​ចំណុច​រួមមួយ​”​។​
​ ​
​យុទ្ធនាការ​វើ​ល​ខាប់​ដ៏​អន់​របស់​ក្រុម​អាល្លឺម៉ង់​បានដាក់​សម្ពាធ​បន្ថែម​លើ​កីឡាករ បូ​ថេ​ង នៅ​ក្លឹប Bayern ហើយ​នៅពេលនេះ កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ប្រឈម​នឹង​អនាគត​មិន​ច្បាស់លាស់ ជាមួយ​ក្លឹប​នេះ​។​
​ ​
​បូ​ថេ​ង បាន​បង្ហាញមុខ​ត្រឹមតែ​១៩​លើក​ប៉ុណ្ណោះ​កាលពី​រដូវ​កាល​មុន ស្របពេល​ក្រុម Bayern លើក​ពាន​ជើងឯក​លី​ក​។​
​ ​
​បញ្ហា​របួស​ក៏បាន​បង្ក​ជា​បញ្ហា​ច្រើន​ដល់ បូ​ថេ​ង ហើយ​កីឡាករ​រូបនេះ​បាត់បង់​ទម្រង់​លេង របស់ខ្លួន​នៅ​ដំណាក់កាល​ទី​២​នៃ​រដូវ​កាល​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ជឺ​រ៉ូ​ម៉េ បូ​ថេ​ង (Jerome Boateng)

ទីតាំងផ្សាយពាណិជ្ជកម្ម