ឌី​អេ​ហ្គោ ម៉ា​រ៉ា​ដូ​ណា បំពាក់​ចិញ្ចៀន​ភ្ជាប់ពាក្យ​ជូន​មិត្តស្រី​វ័យ​២៨​ឆ្នាំ​

1355
ចែករម្លែក

​លោក ឌី​អេ​ហ្គោ ម៉ា​រ៉ា​ដូ​ណា (Diego Maradona) បានប្រគល់​ចិញ្ចៀន​ភ្ជាប់ពាក្យ​ដល់​មិត្តស្រី រ៉ូ​ស៊ីអូ អូ​លី​វ៉ា (Rocio Oliva) នៅ​ថ្ងៃ​ខួបកំណើត​គម្រប់​២៨​ឆ្នាំ​របស់​នាង ហើយ​អ្នក​ទាំងពីរ គ្រោង​រៀបការ រយៈពេល​បួន​ឆ្នាំ​ក្រោយពី​លោក​បាន​សុំ​នាង​រៀបការ​។​

​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ​បានប្រគល់​ចិញ្ចៀន​នេះ​ក្នុង​ពិធីជប់លៀង​មួយ​ដែល​រៀបចំ​នៅ​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​។​

Ads b លោក ម៉ា​រ៉ា​ដូ​ណា វ័យ​៥៧​ឆ្នាំ​បានផ្តល់​ចិញ្ចៀន​ត្បូង​ពេជ្រ​ដល់​នាង អូ​លី​វ៉ា និង​សុំ​នាង​រៀបការ​នៅ​ចំពោះមុខ​ភ្ញៀវ​៤៥​នាក់​។ នារី​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​ឆ្លើយ​យល់ព្រម ហើយ​អ្នក​ទាំង​ពីរបាន​អបអរ​ជាមួយនឹង​ការបើក​ស្រា​សំប៉ាញ​ផងដែរ​។​
​ ​
​លោកស្រី ម៉ូ​នី​កា (Monica) ម្តាយ​របស់​នាង អូ​លី​វ៉ា និង​នាង ចា​ណា (Jana) កូនស្រី​រន​បស់ ម៉ា​រ៉ា​ដូ​ណា រំភើប​រហូត​ស្រក់​ទឹកភ្នែក បន្ទាប់ពី​ពិធី​ប្រគល់​ចិញ្ចៀន​នេះ​។​
​ ​
​នាង អូ​លី​វ៉ា បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត​ពីព្រោះ​នេះ​គឺជា​ខួបកំណើត​លើកចុងក្រោយ ក្នុងឋានៈ ជានា​រី​នៅ​លីវ ហើយ​ខ្ញុំ​អាច​ចែករំលែក​ក្តីសប្បាយ​នេះ​ជាមួយ​អ្នក​ទាំងអស់គ្នា​។ ក្តី​ប្រាថ្នា​របស់ខ្ញុំ សម្រាប់​ថ្ងៃនេះ​និង​ទៅ​ថ្ងៃ​អនាគត​គឺ​រស់នៅ​ដោយ​សប្បាយរីករាយ​ជាមួយ ម៉ា​រ៉ា​ដូ​ណា​”​។​
​ ​
​លោក ម៉ា​រ៉ា​ដូ​ណា បាន​ជួប​នាង អូ​លី​វ៉ា កាលពី​ឆ្នាំ​២០១២ បន្ទាប់ពី​លែងលះ​ភរិយា​ទី​១ របស់លោក ឈ្មោះ ក្លូ​ឌា វី​ល​ឡា​ហ្វា​ណេ (Claudia Villafane) កាលពី​ឆ្នាំ​២០០៣ បន្ទាប់ពី​រួមរស់​ជាមួយ គ្នា​រយៈពេល​១៧​ឆ្នាំ​៕ ប្រែសម្រួល: ពិសិដ្ឋ

​លោក ឌី​អេ​ហ្គោ ម៉ា​រ៉ា​ដូ​ណា (Diego Maradona) និង​មិត្តស្រី រ៉ូ​ស៊ីអូ អូ​លី​វ៉ា (Rocio Oliva)

ទីតាំងផ្សាយពាណិជ្ជកម្ម