ឆ្នាំជូត
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖នាថ្ងៃនេះឃើញថាមានភាពសុខដុមគឺមានក្រុមមនុស្សចាំជួយយកអាសា និង ជ្រោមជ្រែងជានិច្ច។ក្រៅពីនេះបើលោកអ្នក ធ្លាប់តែមានបញ្ហា និងរឿងរាវយាយីថ្ងៃនេះមានការស្ងប់ស្ងាត់វិញខ្លះ ។
-កិច្ចការងារ៖ផ្តល់ផលល្អសម្រាប់សម្រុកកិច្ចការងារតូចធំ ហើយ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងកិច្ចឬចរចាបញ្ហាអ្វីមួយផង។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ និង មានភាពសុខដុមប្រពៃ៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះឃើញថាមានការជឿនលឿនទៅមុខ ហើយធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញផង។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នក មិនត្រូវទុកពេលវេលាល្អចោលដោយឥតប្រយោជន៍ឡើយ ហើយត្រូវចងចាំថាធ្វើច្រើនទទួលបានផលច្រើនធ្វើតិចទទួលបានផលតិចទៅតាមនោះដែរ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីឬផ្លាស់ប្តូរទីកន្លែងលក់ដូរក៏ផ្តល់ផលល្អប្រពៃណាស់។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាវិញពេលនេះបើលោកអ្នកចង់ចងស្ពានមេត្រីឬចង់ចូលស្តីដណ្តឹងនរណាម្នាក់ក៏ជាពេលវេលាមួយល្អដែរ៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងពេលនេះលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយធ្វើអ្វីក៏ដោយមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយ បើពុំនោះបញ្ហាពិតជារត់ចូលកាន់តែច្រើនឡើងជាក់ជាពុំខាន។
-កិច្ចការងារ៖ការប្រកបការងារ លោកអ្នកត្រូវរែកពន់ផលលំបាកច្រើន ហើយពិសេសធ្វើច្រើនទទួលបានផលតិចទៀតផង។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខយឺតណាស់ ហើយអ្នកខ្លះរកគ្រាន់ចិញ្ចឹមខ្លួនឯងក៏សឹងថាយ៉ាប់ផង។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នការលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទកើតតែបញ្ហាពាក់មុខយក្សដាក់គ្នា៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកតែងជួបនូវបញ្ហារាំងស្ទះ និង មានបញ្ហាប្រឈមច្រើនដែលត្រូវពិបាកឆ្លងកាត់។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
-កិច្ចការងារ៖ដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយការប្រកបការងារ លោកអ្នកគប្បីចាត់ចែងការងារចាស់ ឬ ការងារសេសសល់ពីមុនមកទើបប្រសើរ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន ៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ថ្ងៃនេះបើជួបផលវិបាកអ្វីគឺតែងមានក្រុមមនុស្សត្រួសត្រាយចង្អុរបង្ហាញផ្លួវដើរនាំឱ្យចៀសផុតផលលំបាកទាំងពួងផង។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនមានអ្វីចូលមករារាំងបិទបាំងច្រើនទ្បើយ ម្ល៉ោះហើយមានភាពរលូនល្អទៅមុខជានិច្ច ។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់អាចមានដំណឹងលេចឮមិនដូច្នេះយ៉ាងហោចណាស់ក៏មានក្រុមមនុស្សចាប់អារម្មណ៍ផងដែរ៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ការរស់នៅទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកងាយទទួលផលប៉ះទង្គិចដោយសារភាគច្រើនកើតមកពីគំនិត និង ការប្រព្រឹត្តិរបស់ខ្លួនឯងតែប៉ុណ្ណោះ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកប្រាក់ចំណូលបន្តិចព្រោះលាភច្រើនបោលហួស និង ហោះរំលងជានិច្ច។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទ ហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ការរស់នៅបើទោះបីធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់ងាយកើតឡើងនៅចំពោះមុខនោះឃើញថាមានច្រើនជាងសព្វមួយដង។
-កិច្ចការងារ៖ថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវចងចាំថាបើកើតផលអាក្រក់ណាមួយឡើងតោងតែចេះដោះស្រាយទើបបញ្ហាពីធំនឹងប្រែជាតូចឡើងវិញ។
-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗឡើយព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានទេ។
–បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើស និង បង្ករឿងចំពោះគ្នាច្រើន៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។
-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកជួបនូវកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយអាចនឹងមានទំនាស់ពាក្យសម្តីក្នុងក្រុមគ្រួសារ និងមនុស្សនៅក្បែរខ្លួនផង គប្បីមានការអត់ធ្មត់ចិត្តបន្តិចទើបប្រសើរ។
-កិច្ចការងារ៖ក្នុងថ្ងៃនេះមានការប្រែប្រួលទាំងខាងអារម្មណ៍និងកិច្ចការងារ ហើយពិសេសនោះរាល់ការធ្វើអ្វីមួយតែងជួបនូវឧបសគ្គរារាំងមុខធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មានទេ។
-ការធ្វើជំនួញ៖អ្នកជំនួញតូចធំឃើញថាអំឡុងពេលនេះជួបស្ថានភាពលំបាកច្រើនអ្នកខ្លះសឹងរកចំណូលផ្គត់ផ្គង់គ្រួសារមិនបានគ្រប់ឆ្នាំងបាយផង។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំនឿយណាយអស់សង្ឃឹមដោយសារម្នាក់ៗពុំសូវបានយកចិត្តទុកដាក់គ្នាប៉ុន្មានឡើយ៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្ល្លូវរលូនល្អ ម្ល៉ោះហើយអាចសម្រុកការងារ និងប្រាក់កាសពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅជានិច្ច។
-កិច្ចការងារ៖ទោះបីយ៉ាងណាបុរសប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងផងដែរពីព្រោះថាផលអាក្រក់អាចកើតមានគ្រប់ពេលវេលា។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបផង ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ម្ល៉ោះហើយបើចង់ធ្វើអ្វីមួយសំខាន់បើពន្យាពេលក៏ប្រសើរដែរ ។
-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។
–ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
–បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕
ឆ្នាំច
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖នាថ្ងៃនេះបុរសលោកអ្នកជួបនូវលើកំណាត់គ្រោះយាយីច្រើន ប៉ុន្តែទោះបីយ៉ាងណាពុំមានអ្វីធ្ងន់ធ្ងរនាំពិបាករហូតដោះស្រាយមិនចេញនោះដែរ។
-កិច្ចការងារ៖ការប្រកបការងារ បើទោះបីធ្វើអ្វីក៏ដោយតោងតែលោកអ្នកអត់ធ្មត់បន្តិច ពិសេសបុរសមានគ្រោះយាយី ហេតុនេះងាយជួបបញ្ហាមិនល្អជាងសព្វមួយដង។
-ការធ្វើជំនួញ៖បើអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់យឺតណាស់ ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃធំៗគ្រាន់ចិញ្ចឹមឆ្នាំងបាយធូរទៅរួច។
–បញ្ហាស្នេហា៖បញ្ហាស្នេហាកំលោះក្រមុំកុំគប្បីយកភាពរឹងមានះ ឬ ចង់យកឈ្នះចាញ់ដាក់ខ្លួនច្រើនពេកប្រយ័ត្នកើតរឿងជម្លោះវិវាទឈានចូលដល់ការបែកបាក់៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖នៅថ្ងៃនេះទើធ្វើអ្វីក៏ដោយចូរប្រយ័ត្នក្រែងចាញ់បោកគេ ពិសេសមនុស្សមកពីចម្ងាយតែម្តង ។
-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារ ពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរដូចនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះណាមួយកើតឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬសូម្បីតែមនុស្សពីចម្ងាយក្តី។
–បញ្ហាស្នេហា៖បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រើនប្រយ័ត្នកើតជម្លោះវិវាទរស់នៅមិនសុខដុម៕