ប្រែ​សម្រួលៈ​បំណង​(VnExpress)៖ ធនាគារ​រដ្ឋ​វៀតណាម​VietinBank កំពុង​ដាក់​លក់ឡៃ​ឡុង​ទ្រព្យសម្បត្តិ​៣៥៨​មុខ​របស់​កូនបំណុលលែងមានលទ្ធភាពសង រួម​មា​សណ្ឋាគារ​ផ្កាយ​បួន​និង​ផ្កាយ​ប្រាំ មានតំលៃសរុប​ប្រាំ​ទ្រី​លាន​ដុង​(៣៣៧,៦៩​លាន​ដុល្លារ​)​ដើម្បី​ប្រមូល​បំណុល​ស្អុយ​មកវិញ​។​

​ទ្រព្យសម្បត្តិ​រាប់រយ​មុខ​នេះ​នឹង​ត្រូវ​លក់​បែប​ឡៃ​ឡុង​ផងនិង​ចរចា​តំលៃ​ផង។​

​ធនាគារ​ក៏​លក់​រថយន្ត ម៉ាស៊ីន​និង​បរ​ក្ខារ​ដទៃ​ទៀត​ចំនួន​៣៨​។​

​ទ្រព្យ​ត្រូវ​ដាក់​លក់​ដែល​មាន​តំលៃ​បំផុត​គឺ​សណ្ឋាគារ​ផ្កាយ​ប្រាំមួយ​នៅ​ក្រុង​ដា​ណាំ​ង សង់​លើ​ផ្ទៃដី​១.២០០​ម៉ែត្រការ៉េ មាន​២៣៦​បន្ទប់ និង​មាន​តំលៃ​ប្រមាណ​៦០០​ពាន់​លាន​ដុង​។​ទ្រព្យ​មាន​តំលៃ​ទី​ពីរ គឺ​សណ្ឋាគារ​ផ្កាយ​បួន​នៅ​ក្រុង ហូ​យ​អាន​(Hoi An)​ដែល​មាន​ប្រមាណ​១០០​បន្ទប់​និង​តំលៃ​ប្រមាណ​៤២០​ពាន់​លាន​ដុង​។​

​ធនាគារ​ផ្តល់​កំចី​នេះ​ក៏​គ្រោង​លក់​ចេញ​សណ្ឋាគារ​និង​អចលនទ្រព្យ​ជិត​៦០​ទៀត​នៅ​ហូ​យ​អាន​។​

Vietinbank​ក៏​កំពុង​ប្រកាស​លក់​អាគារ​ការិយាល័យ រួម​មាន​អាគារ​មួយ​តំលៃ​២១៣​ពាន់​លាន​ដុង​នៅ​ក្រុង​ហូជីមិញ និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​មួយ​តំលៃ​១០៨​ពាន់​លាន​ដុង​នៅ​ខេត្ត​យ៉ា​ឡាយ​(Gia Lai)​។​

​ក្រៅពី​នេះ​ធនាគារ​ក៏​លក់​បំណុល​របស់​អតិថិជន​ក្នុង​តំលៃ​៩០​ភាគរយ​នៃ​តំលៃ​នៅសល់​របស់​វា​។​

​សូមបញ្ជាក់​ថា ធនាគារ​វៀតណាម​មួយចំនួន​ទៀត​ក៏​ប្រកាស់​លក់​ទ្រព្យ​បញ្ចាំ និង​បំណុល​ស្អុយ​(​បំណុល​លែង​ទទួលបាន​សំណង)​របស់​កូនបំណុល​ដែល​លែងមាន​លទ្ធភាព​សង​នៅ​ឆ្នាំ​នេះ ដើម្បី​រៀបចំ​ទ្រព្យឥណទាន​ឡើងវិញ​៕

​និយោជិត​នៃ​ធនាគារ​VietinBank