ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ពិធីបូជាសពដោយបំបែកសពទៅជាទឹកកំពុងទទួលបានប្រជាប្រិយភាពនៅសហរដ្ឋអាម៉េរិក ដោយសារការបំបែកសាកសពមនុស្សទៅជាវត្ថុរាវគឺជាជម្រើសដែលការពារបរិស្ថាននិងមានតម្លៃថោកជាងការបញ្ចុះសពតាមប្រពៃណី។
ដោយត្រូវគេស្គាល់ដែរថា អាក្វាមេសិន (Aquamation) បច្ចេកទេសនេះគឺពាក់ព័ន្ធនឹងការដាក់សាកសពនៅក្នុងធុងទឹកនិងសារធាតុគីមីអាល់កាឡាំងរហូតដល់៦ម៉ោង ដែលបន្សល់ទុកតែឆ្អឹង ដែលកិនជាម្សៅ ហើយដាក់នៅក្នុងដបឬកោដ្ឋ។
Aquamationមានតម្លៃ ៣.០០០ ដុល្លារបើប្រៀបធៀបទៅនឹងពិធីបុណ្យសពជាមធ្យម៨.០០០ ដុល្លារបូកនឹងប្រហែល ១០.០០០ ដុល្លារបន្ថែមទៀតសម្រាប់ថ្លៃបញ្ចុះសព។
ការបូជាសពដោយបំបែកជាទឹកគឺស្របច្បាប់នៅក្នុងរដ្ឋចំនួន២១ ប៉ុន្តែក្រុមហ៊ុនលក់មឈូសនិងព្រះវិហារកាតូលិកបានព្យាយាមបញ្ឈប់ការធ្វើឱ្យស្របច្បាប់ការបូជាបែបនេះនៅទូទាំងប្រទេស ដោយលើកហេតុផលថាខ្វះការគោរពចំពោះសព។ ឧស្សាហកម្មបុណ្យសពត្រូវបានគេរាយការណ៍ថាមានតម្លៃ ២០,២ ពាន់លានដុល្លារ។
Aquamation គឺស្របច្បាប់នៅក្នុងរដ្ឋដូចខាងក្រោម ៖ Alabama, Arizona, California, Colorado, Connecticut, Florida, Georgia, Hawaii, Idaho, Illinois, Kansas, Maine, Minnesota, Missouri, Nevada, North Carolina, Oklahoma, Oregon, Tennessee, Utah, Vermont , Washington, West Virginia និង Wyoming ។
ដំណើរការនេះត្រូវបានបង្កើតឡើងដោយកសិករម្នាក់ក្នុងឆ្នាំ ១៨៨៨ ដើម្បីបំបែកសាកសពសត្វទៅជាជី ហើយក្រោយមកមន្ទីរពិសោធន៍បានយកវាមកអនុវត្តលើសាកសពសត្វដែលមានមេរោគ៕
ការរំលាយសាកសពទៅជាទឹកកំពុងពេញនិយមនៅសហរដ្ឋអាម៉េរិក ដោយទឹកនិងសារធាតុគីមីត្រូវបង្ហូរចូលលូបង្គន់រីឯឆ្អឹងត្រូវកិនជាម្សៅដាក់ក្នុងដប