រថយន្ត​ស្តា​រិច​បើក​ឡើងលើ​សួន​ចែក​ទ្រូ​វ​ផ្លូវ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម​

789
ចែករម្លែក

ដោយ : ​ចាន់តូ​/ ​ភ្នំពេញ ​៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បើករថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​បានគេច​ពី​រថយន្ត​ក្រឡុក​ស៊ី​ម៉​ង​ត៍ នៅខាងមុខ​រេ​ចង្កូត​ឡើងលើ​សួន​ចែក​ទ្រូ​វ​ផ្លូវ​បុក​ប​ង្គោ​ល​ភ្លើង​បាក់​អស់​មួយ​ដើម ​រថយន្ត​ក៏វិលមួយ​ជុំ​ក្បាល​ត្រឡប់ក្រោយ​វិញ​ទៅមុខ​លែង​រួច​សំណាងល្អ​ម្ចាស់​រងរបួស​ស្រាល​។​

​ហេ​តយ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង ៤០​នាទី​យប់​ថ្ងៃទី​២៦​ ខែកក្កដា ​ឆ្នាំ​២០១៨​ ស្ថិតនៅ​ចំណុច​ផ្លូវ​ចូល​វត្ត​ឃ្មួញ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័​ត៏​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បើករថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ស្តា​រិច​ ព​ណ៌ទឹកប្រាក់​គ្នាន​ស្លាក លេខ​ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បានគេច​ពី​រថយន្ត​ក្រឡុក​ស៊ីម៉​ងត៍​មួយគ្រឿង​បើក​នៅខាងមុខ​មក​ខាងឆ្វេង​ដៃ​ឡើង​ទៅលើ​សួន​ចែក​ទ្រូងផ្លូវ​ជ្រុល​ទៅបុក ប​ង្គោ​ល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម​រថយន្ត​បង្ក​វិល​មួយ​ជុំ​ក្បាល​ត្រឡប់ក្រោយ​វិញ​ទៅមុខ​លេង​រួច​ តែ​សំណាងល្អ​ម្ចាស់​រង​ត​បួស​ស្រាល​។​ចំណែក​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ​ខាងស្តាំ​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ​ចុះមក​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​កា​រោ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម