ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី៦ កក្កដា ២០២៣ លោកស្រី តុង ណារី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកោះថ្កូវ ស្រុកជលគីរី រួមនឹងក្រុមការងារ នៅតែបន្តចុះ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ពីរបៀបគូសសញ្ញានៅលើសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ព្រោះសន្លឹកឆ្នោតមួយសន្លឹក របស់បងប្អូនប្រជាពលរដ្ឋ មួយសន្លឹក មានតម្លៃណាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ នៅក្នុងសង្គមកម្ពុជា របស់យើង ។

លោកស្រី តុង ណារី បានអំពាវនាវបែបនេះ នៅពេលបន្តចុះយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ កក្កដា ២០២៣​ នៅក្នុងភូមិតា មលក្រោម ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ដែលក្រុមការងារ បានបង្រៀនដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ពីរបៀបគូសលើសន្លឹកឆ្នោត ដែលមានរូបទេវតាបាចផ្កា និងមានលេខរៀងទី១៨ ខណៈដែលសន្លឹកឆ្នោតរបស់បងប្អូន មានតម្លៃណាស់ ។

បើតាមការឱ្យដឹងពីលោកស្រី នួន ចាន់នី មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានបញ្ជាក់ឱ្យដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំង មានគណបក្សនយោបាយ ចូលរួមការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ចំនួន ១៤ ក្នុងនោះ មានការិយាល័យបោះ ឆ្នោត ចំនួន ៨១៨ ការិយាល័យ និងមានប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត ៣៥៩.៦៩៣ នាក់ និងមានកម្លាំងនគបាល ប្រចាំការពារ រក្សាសន្តិសុខ សុវត្ថិភាព តាមបណ្ដាការិយាល័យបោះឆ្នោត ចំនួន ៧៧៧ នាក់ រួមនឹងប្រជាការពារ ៨៥២ នាក់ ៕/V/R