គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រាជធានី​ភ្នំពេញ មាន​អ្នកចូលរួម​ប្រមាណ ១.៥០០​នាក់ ដង្កែ​និង​ជួបជុំ​

907
ចែករម្លែក

ដោយ​: ពៅ​និ​មុ​ល / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៧ ឆ្នាំ​២០១៨​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហែ​បញ្ចប់​យុទ្ធនា​ការឃោសនា​ស្វែងរក​សន្លឹកឆ្នោត ដោយបាន​ហែ​ក្បួន​ចេញពី​ទីស្នាក់ការ​កណ្តាល​គណបក្ស នៅ​សង្កាត់​ជ្រោយចង្វា (​មាត់ទន្លេ​ត្រើយ​ខាងកើត​) និង​បញ្ចប់​នៅ​ទីវាល​ការី​ឡា​ចុង​ខាងត្បូង​សួន​វត្ត​បទុម​វ​តី ដោយមាន​អ្នក​សរុប​ប្រមាណ ១.៥០០​នាក់​។ ក្នុងនោះ មានរ​ថយ​យន្ត​ប្រមាណ​៥០​គ្រឿង ម៉ូតូ​កង​បី​ចំនួន ២០​គ្រឿង និង​ម៉ូតូ​សរុប​ប្រមាណ​៥០០​គ្រឿង​។

​នៅមុន​ពិធី​ហែ​បញ្ចប់​នាឱកាស​នោះ លោក ផាន់ សិទ្ធី ប្រធាន​ក្រុមការងារ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​រាជធានី​ភ្នំពេញ បាន​ប្តេជ្ញា​ថា នឹងចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាម​គោលនយោបាយ​ដែល​គណបក្ស​ដាក់ចេញ និង​ធានា​ជូន​ពលរដ្ឋ​ថា នឹង​ដោះស្រាយ​បំណុល​ជូន​ប្រជារាស្ត្រ​ក្រីក្រ និង​ជំរុញ​ការសាងសង់​រោងចក្រ​នៅតាម​បណ្តា​ខេត្ត​នានា ជាពិសេស​ខេត្ត​ជាប់​ព្រំដែន ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ប្រជារាស្ត្រ យុវជន​មានការ​ងារ​ធ្វើ​ក្នុង​មូលដ្ឋាន​ផ្ទាល់ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​និង​បានរស់នៅ​សុខដុមរមនា​។​ល​។

​តាម​ការបញ្ជាក់​របស់​លោក​ប្រធាន បាន​ឲ្យ​ដឹង​ទៀតថា យុទ្ធនា​ការបិទ​នេះ ចាប់ផ្តើម​ម៉ោង​៨​កន្លះ​ព្រឹក រហូតដល់​ម៉ោង​៩​យប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម