ដោយ: មុន្នីរ័ត្ន/ភ្នំពេញ: អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹ ងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វ ផ្សាយជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទស្តី ពី៖ សភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោត បណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត និងការការពារសន្តិសុខនៅតាមការិយាល័យ បោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនា ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោ ង ១ ០ : ០ ០ នា ទីព្រឹក នៅសាលសន្និសីទ ជាន់ទី១ នៃទីស្តីការ គ.ជ. ប (វិថីរដ្ឋសភាសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ) ក្រោមអ ធិបតីភាព លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និង ជា ប្រធានដឹកនាំកិច្ចប្រជុំ៕/PC