ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញ៖ ពិតជាប្លែកភ្នែក ជាមួយនឹងការតុបតែងមុខមាត់ ឱ្យដូច ទៅនឹងតុក្កតាជប៉ុន តារាសម្តែង គង់ ច័ន្ទស្រីមុំ និងស្វាមី បានជ្រើសរើសឈុតពិសេស នៅថ្ងៃកំណើតកូន ស្រី ម៉ូម៉ូ គម្រប់ខួបប្រាំឆ្នាំ នូវ concep បែបខ្យូតៗ Sailor Moon momy ដែលគ្រប់គ្នា បានឃើញហើយ និងស្រែកថា wow មិនខាន ។

កម្មវិធីនេះ រៀបចំឡើង កាលពីរយប់ថ្ងៃទី៧ កក្កដា ២០២៣ នៅសណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN & MOON, Riverside Hotel) ស្ថិតនៅជិត ស្ពានព្រះមុនីវង្ស រាជធានីភ្នំពេញ ។

មិត្តភ័ក្រក្នុងរង្វង់សិល្បៈជាច្រើនដួង របស់ គង់ ច័ន្ទស្រីមុំ សុទ្ធតែតែងខ្លួន បែបតុក្កតា ក្នុងរឿងជប៉ុនទាំងអស់គ្នា ដែលធ្វើឱ្យអ្នកទស្សនា និងអ្នកគាំទ្រ ស្ងើចសរសើរ ពីភាពប៉ិន ប្រសព្វ របស់ពួកគេ។

ក្នុងឱកាសខួបកំណើតកូនស្រីតែមួយរបស់ គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ត្រូវបានគេ ប៉ាន់ប្រមាណថា ការចំណាយមិនតិចក្រោមម៉ឺនដុល្លារនោះឡើយ ខណៈដែលសណ្ឋាគារ លំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» ដែលនាងជ្រើសរើស ជាកន្លែង party birthday របស់កូនស្រីនាង គឺជាសណ្ឋាគារ ដែលមានកម្រិតស្តង់ដា បានរចនាឡើង ដ៏ល្អឯក មានជាប្រព័ន្ធអេកូឡូស៊ី ជាពិសេស គឺល្បីពីភាពប្រកបដោយប្រភពនៃរសជាតិ ដ៏ឈ្ងុយឆ្ងាញ់ពិសាគ្មានពីរ ជាមួយចុងភៅឆ្នើម ប្រចាំសណ្ឋាគារទៀតផង។

តោះទៅទស្សនា រូបភាពប្លែកៗពីតារាល្បីៗ ប្រែកាយជាតុក្កតា Sailor Moon ទាំងអស់គ្នា ! ៕ V / N