ជន​ជួញដូរ​ថ្នាំញៀន​ត្រូវ​ចាប់ខ្លួន​

945
ចែករម្លែក

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ទួល​ទំ​ពួ​ង​១​ចាប់​ជនសង្ស័យ​ម្នាក់ រួម​និង​ថ្នាំញៀន​២​កញ្ចប់ ខណៈ​រូបគេ​កំពុងតែ​ដើរ​លក់​ថ្នាំញៀន កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៦ កក្ត​ដា ២០១៧ ចំណុច​ផ្លូវ​លេខ​៤៧៣​កែង​ផ្លូវ​លេខ​១២៣ សង្កាត់​ទួល​ទំ​ពួ​ង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ខាងលើ​មានឈ្មោះ ជាង ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រើស​អេតចាយ​ទីលំនៅ​ចល័ត​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​កម្លាំង​សមត្ថ​កិ​ច្ប៉ូ​លិ​ស​ទួល​ទំ​ពួ​ង​១ បាន​ជិះ​ម៉ូតូ​ចេញ​ល្បាត ក្នុងភូមិ​ស្រា​ស្ត ដើម្បី​ទប់ស្កាត់​បទល្មើស លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​ខា​លើ​កំពុង​ដើរ លុះ​ពេល​កម្លាំង​សមត្ថកិច្ច​យើង​ជិះ​ម៉ូតូ​ជិត​ដល់ បាន​ហៅ​ឃាត់​សួរនាំ ស្រាប់តែ​ជនសង្ស័យ បំរុង​រត់ តែ​ត្រូវ​សមត្ថកិច្ច​យើង​ដេញ​ឃាត់​បាន ក៏​ធ្វើការ​ឆែកឆេរ​នៅលើ​ដងខ្លួន រកឃើញ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម និង​វត្ថុតាង​ប​ញ្ចូ​ន​មក​សាកសួរ និង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ចំការមន​៕ ដោយ​៖ សុវណ្ណ​ភូមិ​

ទីតាំងផ្សាយពាណិជ្ជកម្ម