ដោយៈមុនីរ័ត្ន/សៀមរាប៖ លោកស្រី តឹករ៉េត កំរង បេក្ខជនឈរឈ្មោះតំណាងរាស្រ្តមណ្ឌល ខេត្តសៀមរាបបានបន្តអញ្ជើញជួបសំណេះសំណាល
ជាមួយ​សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង៦០០នាក់នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី៩ខែកក្កដា ដែលជាថ្ងៃទី៩នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣។

ក្នុងឱកាសនេះលោកស្រីបានធ្វើការផ្សព្វ​ផ្សាយគោលនយោបាយរបស់គណបក្សជូនដល់ប្រជាពលរដ្ឋ ដល់សមាជិក សមាជិកាគណបក្ស។លោកជំទាវ
បានរំលេចនូវសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការ
ការពារ​សន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។

លោកស្រី តឹករ៉េត កំរង ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅ​បោះឆ្នោត​នៅថ្ងៃទី ២៣ខែកក្កដាឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កានៅលេខ​រៀងទី ១៨ ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួម៕ សរន